កម្ពុជា​​រក​​ឃើញ​​ករណី​​ឆ្លង​​កូ​វីដ​​-​១៩​ថ្មី​​ម្នាក់​និង​​ព្យាបាល​​ជា​សះ​ស្បើយ​​ម្នាក់​

ប្រជាពលរដ្ឋចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

 ក្រសួងសុខាភិបាលរក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​ចំនួន១ករណី​ទៀត ទៅលើ​បុរស​ជនជាតិ​ខ្មែរដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង និង​មាន​ករណី​ស្រ្តី​ជនជាតិ​ខ្មែរ​ម្នាក់បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ។ 

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃសុក្រ​នេះ បានឱ្យ​ដឹង​ថា បុរស​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វីដ​-១៩នេះ មាន​អាយុ២៩ឆ្នាំ ស្នាក់នៅ​រាជធានី​ភ្នំពេញ ដោយ​លោក​បាន​ធ្វើដំណើរ​ពី​ប្រទេស​កូរ៉េ​ខាងត្បូងតាម​ជើងហោះហើរ​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី០៧ ខែតុលា។ 

ក្រសួង​បន្ត​ថា បច្ចុប្បន្ន អ្នកជំងឺ​ថ្មី​ម្នាក់​នេះបាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​-សូវៀត រាជធានី​ភ្នំពេញ។ រី​ឯមនុស្ស​ចំនួន១២៧ផ្សេងទៀតដែល​បាន​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​នេះ មាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​វីរុស​កូ​វីដ១៩ ហើយ​ក្រសួង​បាន​ដាក់​ឱ្យ​ពួក​គេ​ធ្វើ​ចត្តាឡីស័​កចំនួន​១៤ថ្ងៃ នៅ​ទីតាំង៤កន្លែង​ផ្សេង​ៗគ្នា​ក្នុង​រាជធានី​ភ្នំពេញ។

ក្រសួង​ក៏បាន​ឱ្យ​ដឹង​ទៀត​ថា មាន​ករណី​ស្រ្តី​ម្នាក់ អាយុ៣៣ឆ្នាំ ដែល​ជា​អ្នកធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក ដោយ​បាន​បន្ត​ជើងហោះហើរ​ពី​ប្រទេស​ចិន​មក​កម្ពុជា បាន​ជាសះស្បើយ បន្ទាប់ពី​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង។

បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជាបាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន២៨២នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ ចំនួន២៧៧នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន០៥នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ