បាក់ទំនប់ចំការតែនៅគិរីរម្យដែលស្តុកទឹក៥លានម៉ែត្រគូប

ទំនប់ចំការតែបានបាក់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ (រូបភាព៖ហ្វេសប៊ុក លោក វ៉ី សំណាង)

អាជ្ញាធរខេត្តកំពង់ស្ពឺបានប្រកាសថា​ទំនប់ចំការ​តែនៅខ្នងភ្នំគិរីរម្យដែល​ស្តុក​ទឹក​៥លានម៉ែត្រគូប​បានបាក់​។

យោងតាមសេចក្តីជូនដំណឹងរបស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺដែលចេញនៅថ្ងៃនេះ ទំនប់​ចំការតែនៅលើ​ខ្នងភ្នំគិរីរម្យនេះត្រូវបានបាក់ដោយសារតែ​មានភ្លៀង​ធ្លាក់​ច្រើន​ជាបន្ត​បន្ទាប់​។

អភិបាល​ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានសរសេរនៅលើទំព័រហ្វេសប៊ុក​របស់លោកថា​ទំនប់នេះបានបាក់នៅម៉ោង​៤រសៀលថ្ងៃនេះ។​

អាជ្ញាធរបានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតំបន់​ខាងក្រោម​ទំបន់នេះរួមមាន​ឃុំ​ចំបក់ ឃុំ​តាំងស្យា​ ឃុំតាំងសំរោង ឃុំមហាសាំងនៃស្រុកភ្នំស្រួច និង ឃុំតាំងក្រូចនៃស្រុកសំរោងទង ក៏ដូចជា​តាម​បណ្តោយស្ពានព្រែក​ត្នោត​ បង្ការ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ