លោកប្រាយុទ្ធ ចាន់អូចា មិនចុះចេញពីតំណែងតាមការទាមទាររបស់យុវជនទេ

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ញញឹមក្រោយពេលលោកចូលរួមកិច្ចប្រជុំកាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៤ ស្តីពីថវិកាជាតិឆ្នាំ២០១៥។ រូបពីEPA

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ប្តេជ្ញាមិនចុះចេញពីតំណែងតាមការទាមទាររបស់ក្រុមយុវជននោះទេ ដោយបញ្ចាក់ថា លោកមិនបានធ្វើអ្វីខុស ហើយនឹងប្រើច្បាប់ចាត់ការលើក្រុមអ្នកតវ៉ាទាំងនោះ។​

រយៈពេល៣ខែចុងក្រោយនេះសិស្ស-និស្សិតថៃរាប់ម៉ឺន រាប់សិននាក់នាក់តវ៉ានៅក្នុងទីក្រុងបាងកកជាបន្តបន្ទាប់ទាមទារ៣ចំណុចគឺ ទាមទារឱ្យលោកប្រាយុទ្ធ ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ទាមទារឱ្យសរសេររដ្ឋធម្មនុញ្ញឡើងវិញ និង ទាមទារឱ្យធ្វើកំណែទម្រង់អំណាចព្រះមហាក្សត្រ។​

មូលហេតុមួយក្នុងចំណោម៣ចំណុចដែលយុវជនថៃទាមទារឱ្យលោក ប្រាយុទ្ធចុះចេញពីតំណែងគឺយុវជនចោទលោកប្រាយុទ្ធថា ឡើងកាន់តំណែងដោយមិនត្រឹមត្រូវ និង មិនមានសមត្ថភាពក្នុងការដោះស្រាយបញ្ហា។​

លោកប្រាយុទ្ធ ចាន់អូចា បញ្ជាក់ជំហរនៅថ្ងៃសុក្រម្សិលមិញថា លោក មិនចុះចេញពីតំណែងតាមការទាមទាររបស់ក្រុមយុវជននោះទេ ព្រោះលោកមិនបានធ្វើអ្វីខុស។ លោកបញ្ចាក់ថា ចំពោះអ្នកដែលនៅតែទាមទារបំពានច្បាប់ទៀត លោកនឹងប្រើច្បាប់ដើម្បីដោះស្រាយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ