មន្ទីរសាធារណការខេត្តព្រះវិហារហាមរថយន្តធុនធ្ងន់ធ្វើចរាចរណ៍លើផ្លូវជាតិចំនួន៥ខ្សែ

ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសំអាត និងថែទាំផ្លូវនៅក្នុងខេត្ត។ រូបពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ហាមឃាត់បណ្តោះអាសន្ន មិនឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទចរាចរណ៍លើផ្លូវជាតិចំនួន៥ខ្សែ ដើម្បីថែរក្សាផ្លូវថ្នល់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈទឹកជំនន់កំពុងជន់លិច។

ក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ១៦ខែតុលាម្សិលមិញបានឱ្យដឹងថា ដោយសារតែស្ថានភាពគ្រោះជំនន់ទឹកភ្លៀងបានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្នធ្វើឲ្យផ្លូវថ្នល់ ស្ពានមិនអាចទ្រំាទ្រ​នឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់។

ករណីនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារសម្រេចបិទចរាចរណ៍បណ្តោះអាសន្នទាំងស្រុងចំពោះរថយន្តធុនធ្ងន់គ្រប់ប្រភេទតាមផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៦២ ផ្លូវជាតិ៦៤ ផ្លូវជាតិលេខ៩៥ និងផ្លូវខេត្តលេខ៦២៦២៧ ចាប់ពីថ្ងៃទី១៦ ខែតុលា រហូតដល់មានសេចក្តីជូនដំណឹងថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យស្រុត និងធានាដល់សុវត្ថិភាពចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ