រដ្ឋាភិបាលសម្រេចពន្យារពេលការដាក់ឱ្យអនុវត្តពន្ធលើប្រាក់ចំណេញមូលធនរយៈពេល១ឆ្នាំបន្ថែមទៀត ដើម្បីទុកពេលដល់អ្នកជាប់ពន្ធ ស្វែងយល់ឱ្យបានគ្រប់គ្រាន់ លើបញ្ញត្តិច្បាប់ស្តីពីពន្ធនេះ។
ក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងកាលពីថ្ងៃទី២២ ខែតុលានេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចពន្យារកាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តពន្ធលើប្រាក់ចំណេញមូលធនរយៈពេល១ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ២០២១ ដើម្បីទុកពេលវេលាគ្រប់គ្រាន់ដល់អ្នកជាប់ពន្ធ និងសាធារណៈជនទាំងអស់ ស្វែងយល់កាន់តែច្បាស់នូវបញ្ញត្តិស្តីពីពន្ធលើប្រាក់ចំណេញមូលធននោះ។
សេក្តីជូនដំណឹងដដែលបញ្ជាក់ថា ការត្រៀមខ្លួនចូលរួមអនុវត្តពន្ធលើចំណេញមូលធននឹងចាប់ផ្តើម ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ៕