ក្រសួង​ការងារ​ជូន​ដំណឹង​​ពី​​ថ្ងៃ​ឈប់​បុណ្យ​​អុំ​ទូក​​រយៈ​ពេល​៤​ថ្ងៃ​​

ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៩។ (ហង់ សុខហុង)

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជូនដំណឹង​ពី​ការ​ឈប់​សម្រាកដោយមាន​ប្រាក់ឈ្នួល​រយៈពេល៤ថ្ងៃ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បាន​លើកឡើង​ថា ម្ចាស់​ឬនាយក​រោងចក្រសហគ្រាស​ទាំងអស់ ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​ន៍ច្បាប់​ស្តី​ពី​ការងារ ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ទាំងអស់ឈប់សម្រាក​ដោយមាន​ប្រាក់ឈ្នួល​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈពេល៤ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី៣០ ខែតុលា ដល់​ថ្ងៃទី២ ខែវិច្ឆិកា (ថ្ងៃទី០២ ខែវិច្ឆិកា ជំនួស​ឱ្យ​ថ្ងៃទី១ ដែល​ត្រូវ​ចំ​ថ្ងៃអាទិត្យ​)។

ក្រសួង​បន្ត​ថា ចំពោះ​រោងចក្រសហគ្រាស​ទាំងឡាយ​ណាដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល ត្រូវ​ប្រព្រឹត្តទៅ​ជាប្រចាំ មិន​អាច​បញ្ឈប់​សកម្មភាព​បាន ឬធ្វើ​ឱ្យ​ខូច​ដំណើរការ​របស់​រោងចក្រ​សហគ្រាស​នោះ ម្ចាស់​ឬនាយក​រោងចក្រត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករ​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃបុណ្យ​ដោយ​ផ្លាស់​ប្តូរ​វេ​នគ្នា។ 

ក្រសួង​បន្ត​ទៀត​ថា ក្នុងករណី​មានការ​ព្រមព្រៀង​រវាង​កម្មករ​និយោជិតនិង​និយោជក ឬមាន​ចែង​ក្នុង​បទបញ្ជា​ផ្ទៃក្នុង​របស់​រោងចក្រសហគ្រាស ឬអនុសញ្ញា​រួម ការ​ឈប់សម្រាក​របស់​កម្មករ​និយោជិត អាច​អនុវត្ត​នៅពេល​ណាមួយ​ផ្សេងទៀតដែល​ខុសពី​ថ្ងៃឈប់​សម្រាក​បុណ្យ​ ដូច​មានកំណត់​ក្នុង​ប្រកាស​របស់ក្រ​សួង។

ក្រសួង​បាន​បញ្ជាក់​ថា៖ «កម្មករ​និយោជិត​ដែល​ធ្វើការ​ថ្ងៃឈប់បុណ្យ​នេះ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់បំណាច់​បន្ថែម ដែល​មាន​ចំនួន​ស្មើនឹង​ប្រាក់ឈ្នួល​ថ្ងៃធ្វើការ​ធម្មតា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ