អាជ្ញាធរ​​ខណ្ឌ​​ដាក់​​ឱសាន​វាទ​១០​ថ្ងៃ​ ឱ្យ​​ពលរដ្ឋ​​ដែល​​សង់​​សំណង់​​ខុស​ច្បាប់​​រុះរើ​​ចេញ​

ក្រុមការងារ​រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ ចុះ​បាញ់ថ្នាំ​ត្រង់​ចំណុច​ដែល​សាង​សង់​លេី​ដី​សាធារណៈ​និង​ចិញ្ចេីម​ផ្លូវ​ថ្មេី​រជេីង ក្នុង​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង ខណ្ឌ​ពោធិ៍សែនជ័យ ក្រុងភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ​)

​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ដាក់​ឱសានវាទ​រយៈពេល១០ថ្ងៃ ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទីតាំង​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង ខណ្ឌ​ពោធិ៍សែនជ័យ រុះរើ​សំ​យ៉ា​បផ្ទះនិង​សំ​ណង់​ផ្សេង​ៗដែល​សង់​រំលោភ​លើ​ប្រព័ន្ធ​លូ​បង្ហូរទឹកនិង​ចិញ្ចើម​ផ្លូវ​សាធារណៈ។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍សែនជ័យ ចុះ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បាន​លើកឡើង​ថា កន្លងមក មាន​ប្រជាពលរដ្ឋនិង​អាជីវករ​មួយចំនួនបាន​សាងសង់​សំ​យ៉ា​បផ្ទះនិង​សំ​ណង់​ផ្សេង​ៗ រំលោភ​លើ​ប្រព័ន្ធ​លូ​បង្ហូរទឹកនិង​ចិញ្ចើម​ផ្លូវ​សាធារណៈ ស្ថិតនៅ​ទីតាំង​បុរី​ពិភព​ថ្មី​(ត្រពាំង​ថ្លឹង​) សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍សែនជ័យ បណ្តាល​ឱ្យ​មានការ​កកស្ទះ​ចរន្តទឹកនិង​ប៉ះពាល់​ដល់​សោ​ភ័ណភាព​សុវត្ថិភាព​សាធារណៈ។

ករណីនេះ រដ្ឋបាល​ខណ្ឌ បាន​ស្នើ​ដល់​ប្រជាពលរដ្ឋនិង​អាជីវករដែល​មាន​លំនៅ​ដ្ឋាន សំ​យ៉ា​បផ្ទះ របង ការ​ដាក់​តាំង​ស្លាកយីហោ ប៉ាណូ​ខុសច្បាប់ និង​សំ​ណង់​ផ្សេង​ៗ ដែល​បាន​សាងសង់​រំលោភ​លើ​ប្រព័ន្ធ​លូ​បង្ហូរទឹកនិង​ចិញ្ចើម​ផ្លូវ​សាធារណៈ ត្រូវ​រុះរើ​ចេញ​ឱ្យ​ផុត​ក្នុងរយៈពេល១០ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ