ក្រសួង​មហាផ្ទៃ​ ស្នើ​​ក្រសួង​ធម្មការ​​បញ្ឈប់​​ការ​ចុះ​បញ្ជី​​អង្គការ​​-​សមាគម​​ក្នុង​​ស្រុក​​គ្រប់​​ប្រភេទ​​

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ផ្ដល់កិច្ចសម្ភាសន៍ កាលពីពេលកន្លងទៅ។

ក្រសួងមហាផ្ទៃ ស្នើ​ក្រសួងធម្មការ និងសាសនា បញ្ឈប់​ការចុះបញ្ជី​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាលក្នុង​ស្រុក​គ្រប់​ប្រភេទ ខណៈ​ការងារ​ចុះបញ្ជី​នេះ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​មហាផ្ទៃ។

យោង​តាម​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ផ្ញើ​ជូន​ក្រសួងធម្មការ និងសាសនា ចុះ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃម្សិលមិញ បាន​លើកឡើង​ថា កន្លងមក ក្រសួងធម្មការ បានសម្រេច​ចុះបញ្ជី​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​ចរិ​តសាសនា និង​បាន​តម្កល់ទុក​លក្ខន្តិកៈ​របស់​អង្គការ​-សមាគម​ទាំងនោះ។

លិខិត​ក្រសួងមហាផ្ទៃ បាន​បន្ត​ថា ករណីនេះជា​ការអនុវត្ត​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាល។ 

លិខិត​ក្រសួងមហាផ្ទៃ បាន​ស្នើ​ដល់​ក្រសួងធម្មការ និងសាសនា បញ្ឈប់​ការចុះបញ្ជី​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​គ្រប់​ប្រភេទ និង​ត្រូវ​ណែនាំ​ដល់​សមាគម​និង​អង្គការ​ដែល​បាន​ចុះបញ្ជី​រួច​នៅ​ក្រសួងធម្មការ ឱ្យទៅ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​វិញ ដើម្បី​ធានា​ការអនុវត្ត​ច្បាប់​ស្តី​ពី​សមាគមនិង​អង្គការ​មិនមែន​រដ្ឋាភិបាលឱ្យមាន​ភាព​រលូន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ