អ្នកប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីជាង៦០០នាក់​ មិនមានកូវីដ១៩

រដ្ឋមន្រ្តីក្រសួងធនធានទឹក លោក លឹម គានហោ ចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ភីធើ ស៊ីចាតូ នាវិមានសន្តិភាពរាជធានីភ្នំពេញនាថ្ងៃទី៣​ខែវិច្ឆិកាឆ្នាំ២០២០។ (រូបថត៖ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន)

ក្រសួងសុខាភិបាល​បាន​ប្រកាសថាគិតត្រឹម​ម៉ោង២៣:០០ថ្ងៃទី៤ ខែវិច្ឆិកា អ្នកប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​រដ្ឋមន្រ្តីក្រសួងការបរទេស​ហុងគ្រីចំនួន៦២៨នាក់ ត្រូវបានយកសំណាក​ទៅធ្វើតេស្ត​ដោយលទ្ធផល​បង្ហាញថាពួកគាត់អវិជ្ជមានកូវីដ១៩ទាំងអស់។

ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ដែលចេញផ្សាយនៅថ្ងៃនេះ ក្រសួងក៏បាននិង​កំពុង​បន្តស្រាវ​ជ្រាវ​អ្នកដែល​ធ្លាប់ប៉ះពាល់ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស​ហុងគ្រី​លោក ភីធើ ស៊ីចាតូ (Peter Szijjarto) ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី៣ ខែវិច្ឆិកាផងដែរ។

គិតត្រឹម​ព្រឹក​ថ្ងៃទី៥ ខែវិច្ឆិកានេះ កម្ពុជា​មានករណីអ្នកមានកូវីដ១៩ចំនួន២៩២នាក់ ដែលក្នុងនោះព្យាបាលជាសះស្បើយចំនួន២៨៦នាក់ និងកំពុងសម្រាកព្យាបាល​នៅ​មន្ទីពេទ្យ​មិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ