កម្ពុជាកំពុងសហការជាមួយរដ្ឋាភិបាលអ៊ីស្រាអែលដឹកនិស្សិតខ្មែរ១២៨នាក់មកកម្ពុជាវិញ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

រដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា កំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីរៀបចំមាតុភូមិនិវត្តន៍និស្សិតកម្ពុជា១២៨នាក់ ដែលបញ្ចប់ការសិក្សានៅប្រទេសអ៊ីស្រាលអែលត្រឡប់មកកម្ពុជាវិញនៅដើមសប្តាហ៍ក្រោយនេះ។

ក្នុងលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងនៅថ្ងៃនេះថា និស្សិត១២៨នាក់ដែលបញ្ចប់ការសិក្សានៅប្រទេសអ៊ីស្រាអែលជួបការលំបាកធ្វើដំណើរអំឡុងពេលវិបត្តិកូវីដ១៩។

ករណីនេះរដ្ឋាភិបាលកម្ពុជាអះអាងថា កំពុងសម្របសម្រួលជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីរៀបចំមាតុភូមិនិវត្តន៍និស្សិតកម្ពុជាទាំង១២៨នាក់ត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃ៣០ ខែដដែល តាមជើងយន្តហោះពិសេស ហោះត្រង់ពីអ៊ីស្រាអែលមកកម្ពុជា។

បន្ថែមពីនេះ យន្តហោះនោះនឹងដឹកជញ្ជូននិស្សិតកម្ពុជាដែលបានទទួលអាហារូករណ៍ចំនួន២៥០នាក់ផ្សេងទៀត ទៅបន្តការសិក្សានៅប្រទេសអ៊ីស្រាអែលផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ