រដ្ឋា​ភិបាល​​ចិន​ ផ្តល់​​សម្ភារ​​និង​​បរិ​ក្ខារ​​កាត់​បន្ថយ​​ការ​​បញ្ចេញ​​កាបូន​​នៅ​​ខេត្ត​​ព្រះ​សីហនុ​

សម្ភារ​និង​បរិក្ខារ​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​ចិន​ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន​នៅក្នុង​ខេត្ត​ព្រះសីហនុ មកដល់​កម្ពុជា​កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ Ministry of Environment​)

ក្រសួងបរិស្ថាន ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ចិនបាន​ផ្តល់​សម្ភារ​និង​បរិ​ក្ខារ​មួយចំនួន ដូចជា អំពូល​សូ​ឡា អំពូល​ផ្ទាំង​សូ​ឡា និង​មូ៉​តូ​អគ្គិសនី ដល់​កម្ពុជា សម្រាប់​បំពាក់​នៅ​តាម​សាលារៀននិង​ទី​សាធារណៈ​មួយចំនួន ដើម្បី​កាត់បន្ថយ​ការ​បញ្ចេញ​កាបូននៅក្នុង​ខេត្ត​ព្រះសីហនុ។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃអាទិត្យ​ថា សម្ភារនិង​បរិ​ក្ខា​រដែល​រដ្ឋាភិបាល​ចិនផ្តល់​ឱ្យ​កម្ពុជា រួមមាន អំពូល​សូ​ឡា​ចំនួន ២ ៨០០គ្រឿង អំពូល​ផ្ទាំង​សូ​ឡា​ចំនួន ២០០កំផ្លេ និង​ម៉ូតូ​អគ្គិសនី​ចំនួន ២០០គ្រឿង។ 

សម្ភារ​និង​បរិក្ខារ​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​ចិន​ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន​នៅក្នុង​ខេត្ត​ព្រះសីហនុ មកដល់​កម្ពុជា​កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ Ministry of Environment​)

លោក​បន្ត​ថា ជំនួយ​ជា​សម្ភារនិង​បរិ​ក្ខារ​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន​នេះ បាន​ផ្តល់​ជូន​មក​ប្រទេស​កម្ពុជា តាមរយៈ​អនុស្សរណៈ​យោគយល់​គ្នាស្តី​ពីកិច្ច​សហប្រតិបត្តិ​ការ​គម្រោង​សាកល្បង​បញ្ចេញ​កាបូន​តិច​នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​កន្លងទៅ រវាង​ក្រសួងបរិស្ថាន​កម្ពុជា និង​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​ចិន។

លោក ​នេត្រ ភក្ត្រា បន្ត​ថា៖ «ក្រសួងបរិស្ថាន​សូម​លើកទឹកចិត្ត​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ សូម​ចូលរួម​សកម្មភាព​លើកកម្ពស់​ការយល់​ដឹង​អំពី​បរិស្ថាន ពង្រឹង​សមត្ថភាព​បង្ការ ទប់ស្កាត់ និង​ចាត់វិធានការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា ដើម្បី​និរន្តរភាព​ទីក្រុង​ស្អាត មាន​មេត្រីភាព​បរិស្ថាន ទីក្រុង​បៃតង ដើម្បី​ភាព​សុ​ខដុ​មរ​មនាប​រិ​ស្ថាន និង​កា​រស់នៅ​ដោយ​ចីរភាព»។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ បច្ចុប្បន្ន សម្ភារនិង​បរិ​ក្ខា​រទាំងនោះបាន​មកដល់​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ រួចហើយ ហើយនឹង​ត្រូវ​បំពាក់​តាម​សាលារៀននិង​ទី​សាធារណៈ​ក្នុង​ខេត្ត​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ