ក្រសួងអប់រំនឹងប្រឡងថ្នាក់ទី៩នៅថ្ងៃស្អែកតាមការគ្រោងទុក

សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ (ប្រភពរូប៖ ក្រសួងអប់រំ)

ក្រសួងអប់រំបានឱ្យដឹងថា ការប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩)ទូទាំង២៥រាជធានី-ខេត្ត នៅ​ថ្ងៃស្អែកនេះ នឹងចាប់ផ្តើមតាមការគ្រោងទុក បើទោះជាមានករណីឆ្លងកូវីដនៅក្នុងសហគមន៍ក៏ដោយ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ប្រាប់វីអូឌីនៅថ្ងៃនេះថា  ការប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សាបឋមភូមិ​​(ថ្នាក់ទី៩)ទូទាំង២៥រាជធានី-ខេត្ត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នឹងដំណើរការតាមធម្មតាតាមការគ្រោងទុក ហើយត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលរួមគ្នាទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ផងដែរ។

លោកមានប្រសាសន៍ថា៖ «ការប្រឡងមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣០វិច្ឆិកាស្អែកនេះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយសង្កត់ធ្ងន់លើការពង្រឹងយន្តការគាំពារសុខភាព»។

ដោយឡែក សាលារៀនឯកជន អន្តរទ្វីបអាមេរិកាំង ដែលក្រសួងសុខាភិបាលផ្អាកដំណើរការបណ្តោះអាសន្នចំនួន២សប្តាហ៍នោះ មិនមានសិស្សត្រូវប្រឡង​ទេ ព្រោះសាលារៀនឯកជននោះបានប្រឡងរួចហើយ កាលពីកំឡុងពេលខែសីហា ឆ្នាំ២០២០នេះ។

អ្នកនាំពាក្យក្រសួងអប់រំរូបនោះបញ្ជាក់ថា បេក្ខជនដែលត្រូវប្រឡងទូទាំង២៥រាជធានី-ខេត្ត នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំនេះ មានចំនួនសរុប ១៥៨ ៧១៧នាក់ (១៥ម៉ឺន៨ពាន់៧១៧នាក់) ក្នុងនោះមាននារី ៨៥០ ១៣១នាក់ (៨ម៉ឺន៥ពាន់១៣១នាក់) ដែលប្រព្រឹត្តទៅតាមមណ្ឌលប្រឡងចំនួន ១៧២៩ ហើយមានបន្ទប់ប្រឡងចំនួន៧១៤៦បន្ទប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ