ក្រសួងកំណត់ទីតាំង២សម្រាប់ពិនិត្យកូវីដផ្ទុះឡើងចុងសប្តាហ៍នេះ

មន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យសុខភាពអ្នកសង្ស័យថាមានផ្ទុកកូវីដ១៩។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រសួងសុខាភិបាលអំពាវនាវទៅប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលពាក់ព័ន្ធដោយផ្ទាល់​ និងប្រយោលជាមួយក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ត្រូវទៅធ្វើតេស្តរកកូវីដ១៩ នៅផ្សារទំនើបអ៊ីអន១ និងនៅទីស្តីការក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានផ្ញើសារប្រាប់អ្នកសារព័ត៌មាននៅក្នុងតេឡេក្រាម នាថ្ងៃនេះថា ក្រសួងសម្រេចយកទីតាំងចំនួន២កន្លែង សម្រាប់ធ្វើតេស្តរកកូវីដ១៩ ដែលទីតាំងទាំងនោះរួមមាន នៅផ្សារទំនើបអ៊ីអន ១ សម្រាប់ប្រជាពលរដ្ឋធម្មតា និងនៅទីស្តីការក្រសួងមហាផ្ទៃ សម្រាប់មន្ត្រីរាជការ។

ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យបានបង្ហាញលទ្ធផលធ្វើតេស្ត រកឃើញ៧ករណីវិជ្ជមានកូវីដ ដែលជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលរស់នៅជាមួយគ្នានៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។

ក្រោយពីធ្វើតេស្តរកឃើញអ្នកឆ្លងកូវីដ១៩នោះ រដ្ឋាភិបាលសម្រេចបិទផ្សារអ៊ីអន១មួយរយៈ  បិទសាលារៀនអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែចំនួន២សប្តាហ៍ និងបិទសណ្ឋាគារភ្នំពេញចំនួន២ថ្ងៃ ដោយសារក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារបានទៅទីកន្លែងទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ