អគ្គ​ស្នង​ការ​​នគរ​បាល​​ជាតិ​ ណែនាំ​​ឱ្យ​​ផ្អាក​​ការ​​ផាក​ពិន័យ​​បទ​ល្មើស​​ចរា​ចរណ៍​​មួយ​​រយៈ​

សកម្មភាពផាកពិន័យលើអ្នកបើកបរដែលប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ថ្មី នៅរាជធានីភ្នំពេញ នាដើមខែឧសភា ឆ្នាំ២០២០។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

​អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ឱ្យ​ផ្អាក​ការ​ផាកពិន័យ​ទៅលើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍ជា​បណ្ដោះអាសន្ន រយៈពេល១៥ថ្ងៃ ឬរង់​ចាំ​ព្រឹត្ដិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ត្រូវ​បាន​បិទ​បញ្ចប់។

យោង​តាម​សារ​ជា​សំឡេង​របស់​អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក ស ថេត ដែល​បាន​ផ្សព្វផ្សាយ​ជា​សា​ធា​រណៈ​តៗ​គ្នា នៅ​ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ឱ្យ​ដឹង​ថា ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ឱ្យ​ផ្អាក​ការ​ផាកពិន័យ​ទៅលើ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី១៥ ខែធ្នូ ដោយ​រង់​ចាំ​នូវ​ការណែនាំ​ជាថ្មី។

លោក​បន្ត​ថា៖ «រង់​ចាំ​ក្រោយ​ថ្ងៃទី១៥ និង​ទី១៦ យើង​នឹង​ពិចារណា​ឡើងវិញ ប៉ុន្តែ​ក្នុងរយៈពេល​នេះ យើង​គ្រាន់តែ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋដែល​ធ្វើដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញតែប៉ុណ្ណោះ»។

ទោះ​យ៉ាងណា លោក​ថា បើ​ទោះជា​មានការ​ផ្អាក​ការ​ផាកពិន័យ​បណ្ដោះអាសន្ន​មែន ប៉ុន្ដែ​មន្ដ្រី​នគរបាល​ចរាចរណ៍​ដែល​ប្រចាំការ​នៅ​តាម​គោលដៅ​ទាំងអស់ ត្រូវ​បន្ត​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋដែល​ធ្វើដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញ​ដដែល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ