សហ​រដ្ឋ​អាមេរិក​​សន្យា​​ជួយ​​កម្មករ​​នៅ​​កម្ពុជា​​និង​​អាស៊ី​ ដែល​​បាត់​បង់​​ការងារ​​ដោយ​សារ​​វិបត្តិ​​កូ​វីដ​​-១៩​​

រទេះលក់ដូរមួយចំនួនរបស់អ្នករកស៊ីលក់ដូរនៅពីមុខរោងចក្រមួយនៅក្រុងភ្នំពេញ អំឡុងខែកញ្ញា ឆ្នាំ២០២០។ (ហ៊ុ​ន សិរីវឌ្ឍន៍)

សហរដ្ឋអាមេរិក​និយាយ​ថា ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​របស់​ខ្លួន​បាន​សន្យា​ជួយ​កម្មករ​នៅ​កម្ពុជានិង​តំបន់​អាស៊ី ដែល​ពួក​គេ​បាត់បង់​ការងារ​ដោយសារ​វិបត្តិ​កូ​វីដ១៩ ក្នុង​នាម​ប្រទេស​ជា​ដៃគូ។

ការ​អះអាង​របស់​សហរដ្ឋអាមេរិក​បែបនេះ បាន​ធ្វើឡើង​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​​ខ្លួន​ប្រចាំ​កម្ពុជា ដែល​បាន​បង្ហោះ​នៅ​ថ្ងៃសុក្រ​នេះ។

សហរដ្ឋអាមេរិក​ថា៖ «រដ្ឋាភិបាល​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់​អាមេរិក បាន​សន្យា​ថា នឹង​ជួយ​កម្មករ​នៅ​អាស៊ី ក្នុង​ការ​ងើបឡើង​វិញ​ពី​ស្ថានភាព​លំបាក​ផ្នែក​សេដ្ឋកិច្ចដោយសារ​មេរោគ​រាតត្បាត​កូ​វីដ១៩។ នៅ​ឆ្នាំ​បន្ទាប់​នេះ ភាពជា​ដៃគូ​នេះ​នឹង​ជួយ​កម្មករ​កាត់ដេរ ដែល​ភាគច្រើន​ជានា​រី នៅ​ប្រទេស​បង់ក្លាដេស កម្ពុជា ស្រីលង្កា និង​វៀតណាម ដែល​ពួក​គេជាច្រើន​បាន​បាត់បង់​ការងារដោយ​ជំងឺរាតត្បាត​នេះ»។

ប្រធាន​សហភាព​ការងារ​កម្ពុជា ​លោក អាត់ ធន់ ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី៤ ខែវិច្ឆិកា កម្មករ​ជិត៤ម៉ឺន​នាក់ បាន​បាត់បង់​ការងារ​ទាំងស្រុង ដោយសារ​ក្រុមហ៊ុន​ជាង១០០បិទទ្វារ និង​កម្មករ​ជិត២ម៉ឺន​នាក់​ទៀតត្រូវ​បាន​ព្យួរការងារ ដោយសារ​ក្រុមហ៊ុន៦៩ ផ្អាក​បណ្តោះអាសន្ន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ