កម្ពុជា រក​​ឃើញ​​មនុស្ស​២​នាក់​​ទៀត​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​ក្នុង​​ព្រឹត្តិ​​ការណ៍​​សហ​គមន៍​២៨​វិច្ឆិកា ​

ទីតាំងធ្វើតេស្តរកមេរោគកូវីដ១៩ នៅបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ((ម៉ិច ដារ៉ា)

ក្រសួងសុខាភិបាល បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​ ចំនួន២នាក់​ទៀត ដែល​ជា​អ្នក​ទៅ​ហាង Zendo និង Pedro ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨វិច្ឆិកា ខណៈ​មាន​អ្នកជំងឺ​កូ​វីដ១៩ម្នាក់​បាន​ជាសះស្បើយ។

សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យ​ដឹង​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​​ចំនួន២នាក់​នោះ មានឈ្មោះ ស្រៀ​ន គឹ​មស្រ៊ុ​ន អាយុ២២ឆ្នាំ រស់នៅ​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​ទៅ​ហាង​លក់​សម្លៀកបំពាក់ Zendo នៅ​បឹងកេងកង កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា និង ​ស្ត្រី​វ័យ៣៥ឆ្នាំ ឈ្មោះ អៀម ធីតា រស់នៅ​សង្កាត់​បឹង​ទំ​ពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ទៅ​ហាង Pedro កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា។

ក្រសួង​បាន​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ក្នុង«​ព្រឹត្តិ​ការណ៍២៨វិច្ឆិកា​»ទាំងអស់ ទៅ​ធ្វើតេស្ត​ជា​លើក​ទី២ នៅ​ថ្ងៃនេះ នៅ​ទីតាំង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិក រាជធានី​ភ្នំពេញ និង​នៅ​តាម​មន្ទីរ​សុខាភិបាល​រាជធានី​-ខេត្ត។ 

ចំពោះ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ១៩វិញ ក្រសួង​បញ្ជាក់​ថា ជា​ស្ត្រីជន​ជាតិខ្មែរ​អាមេរិកាំង​ ឈ្មោះ ឈួយ សារូ អាយុ៤៥ឆ្នាំ ស្នាក់នៅ​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៣៥០នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ ចំនួន៣០៧នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំនួន៤៣នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ