ផ្អាកអាជីវកម្ម​​Relax Hill Resort នៅខេត្តមណ្ឌល​គិរី ក្រោយអ្នកជំងឺកូវីដម្នាក់ទៅទី​នោះ

អាជ្ញាធរខេត្តមណ្ឌលគិរី ផ្អាកអាជីវកម្ម រីលេក្ស ហៀល រីសត(Relax Hill Resort) នៅភូមិ​អូរ​ស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ជាបណ្តោះអាសន្ន ក្រោយរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ បាន​ទៅស្នាក់នៅទីនោះ។

សេចក្តីជូនដំណឹងរបស់អភិបាលក្រុងសែនមនោរម្យ លោក ហៀក សុផាន នៅរសៀលថ្ងៃ​ពុធ​នេះ ឱ្យដឹង​ថា អ្នកជំងឺកូវីដ១៩ ឈ្មោះ​ អិត កុម៉ាល អាយុ៣៥ឆ្នាំ បានទៅស្នាក់នៅ រីលេក្ស ហៀល រីសត កាលពីថ្ងៃទី២ខែធ្នូ ក្រោយពីអ្នកជំងឺរូបនេះបាន ទៅហាង Zendo កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។

រដ្ឋបាលក្រុង ​បន្តថា អាជ្ញាធរខេត្ត បានសម្រេច​ផ្អាកអាជីវកម្មរីហ្សតនេះ ចាប់ពីថ្ងៃនេះ រហូតដល់​ថ្ងៃទី២៤ ខែធ្នូ និងបានតម្រូវ​ឱ្យ​អ្នកពាក់ព័ន្ធដែលបានប៉ះពាល់​ចំនួន ៧នាក់ ធ្វើតេស្តយកវត្ថុសំណាក​រកមេរោគកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័ក​រយៈពេល១៤ថ្ងៃក្នុង​រីហ្សត​នេះ។

រដ្ឋបាលក្រុងសែនមនោរម្យ​ បន្តទៀតថា៖ «សូមបងប្អូនដែលបានស្នាក់នៅ រីលេក្ស ហៀល រីសត ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មកដលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងត្រូវទៅធ្វើតេស្ត​យកវត្ថុសំណាក​រកមេរោគកូវីដ១៩»។

បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិត​មក​ដល់ព្រឹកថ្ងៃពុធនេះ​ មានមនុស្ស​ចំនួន ៣៨នាក់​ហើយ ត្រូវ​​បានរកឃើញថា បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិ​ការណ៍​​សហគមន៍​២៨វិច្ឆិកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ