វិចារណ​កថា​៖ ស្ដារ​ឡើង​វិញ​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន «ក្រោក​ឈរ​ ដើម្បី​បុព្វ​ហេតុ​សិទ្ធិ​មនុស្ស​»​

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ ថ្លែងក្នុង​ពិធី​ប្រារព្ធ​ខួបទី៧១ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ​ ​​ក្នុង​រាជធានី​ភ្នំ​ពេ​ញ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

នៅ​ថ្ងៃទី១០ ខែធ្នូ ពិភពលោក​នឹង​ប្រារព្ធ​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។ ការ​អបអរសាទរ ជាស​កល​នៅ​ឆ្នាំនេះ ផ្ដោត​លើ​ការធានា​យ៉ាងណា​ឱ្យ​សិទ្ធិមនុស្ស​ត្រូវ​បាន​ចាត់ទុកថា ​ជាអាទិភាព ស្នូល​នៃ​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់ ដើម្បី​កសាង​ឡើងវិញ​ឱ្យ​រឹតតែ​ប្រសើរ​ពី​ការ​ឆ្លង​រាល ដាលជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩។

នៅ​ព្រះរាជាណាចក្រ​កម្ពុជា អង្គការសហប្រជាជាតិ​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ជាមួយនឹង​ការ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​សិទ្ធិ​ក្នុង​ការចូលរួមរបស់​យុវជន​កម្ពុជា។ ជាមួយនឹង​ប្រធានបទ​នេះ យើង​ធ្វើការ​ឆ្លើយតប​ចំពោះ​បំណងប្រាថ្នារបស់យុវជន​កម្ពុជាដែល​ចង់​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា ដើម្បី​កសាង​អនាគត​ដែល​ពួក​គេចង់បាន។

កាលពី៧២ឆ្នាំមុន មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្ដីប្រកាស​ជាស​កល​ស្ដី ពី​សិទ្ធិមនុស្ស។ វា​ជាស​មិទ្ធ​ផល​ជា​ប្រវត្តិ​សាស្រ្ត​មួយ​ដែល​គូសបញ្ជាក់​ពី​សិទ្ធិនិង​សេរីភាពស្មើ ភាព​គ្នា​សម្រាប់​មនុស្ស​គ្រប់រូប។

នៅក្នុង​រយៈពេល៧ទសវត្សរ៍​ចុងក្រោយ​នេះ ​សេចក្ដីប្រកាស​ជាសកល​ស្ដីពី​សិទ្ធិមនុស្ស​បាន​នាំ​ឱ្យ​មានការ​ដាក់ចេញ​នូវ​សន្ធិសញ្ញា និង​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិមនុស្ស​អន្តរជាតិ​ជាង៨០ សេចក្ដីប្រកាស​ស្ដីពី​សិទ្ធិមនុស្ស​របស់​អាស៊ាន ព្រមទាំង​ក្របខណ្ឌ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ជាច្រើន​ផ្សេងទៀត។

ក្នុងនាម​ជាស​មា​ជិ​កប្រកបដោយ​មោទកភាព​របស់អង្គការសហប្រជាជាតិ ប្រទេស​កម្ពុជា​ជា​ភាគី​នៃ​សន្ធិសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន៨ នៅក្នុងចំណោម​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នូល​ទាំង៩។

កន្លងមក​ មានការ​សម្រេច​បាន​នូវវឌ្ឍនភាព​ជាច្រើន ហើយ​បច្ចុប្បន្ន​នេះ ​ពលរដ្ឋ​កម្ពុជា​អាច​មាន​អាយុវែង​ជាង​មុន រស់នៅ​កាន់តែមាន​សុវត្ថិភាពនិង​សេចក្ដីថ្លៃថ្នូរ។

តែ​ទោះជាយ៉ាងណា​ក៏ដោយ ក្នុង​ពេល​ជាមួយគ្នា​ដែរ ដំណើរផ្លូវ​ឆ្ពោះទៅ​សម្រេច​ឱ្យ​បាន​ពេញលេញ​នូវ​ការគោរព​សិទ្ធិមនុស្សនិង​សេរីភាព ដែល​ត្រូវ​បាន​ចែងក្នុង​សន្ធិសញ្ញានិង​កតិកា​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនោះ ព្រមទាំង​ច្បាប់​របស់​កម្ពុជា នៅតែ​មិនទាន់​សម្រេច​បាន​ល្អ​ ដែល​ជា​កិច្ចការ​ត្រូវ​ធ្វើជា​បន្ត​ទៀត។

នៅ​ទូទាំង​សកលលោក ការ​ឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ឱ្យ​មាន​វិសមភាព ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​សហគមន៍​ក្រីក្រនិង​ងាយ​រងគ្រោះ​ជាងគេ។ មនុស្ស​ដែល​ងាយ​រងគ្រោះ​រួច​ទៅ​ហើយ ហើយដែល​សំឡេងរបស់​ពួក​គេ​ត្រូវ​បាន​បំបិទឬដែល​ផលប្រយោជន៍​របស់ពួក​គេ កម្រ​ទទួល​បានការ​យកចិត្ត​ទុកដាក់ ក្នុង​ដំណើរការ​នយោបាយ​និង​សេដ្ឋកិច្ច ក៏ដូចជា​ការ​យកចិត្ត​ទុកដាក់​ពី​ស្ថាប័ន​នានា​នោះ គឺជា​អ្នក​ដែល​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ជាងគេ​ បណ្តាលមក​ពី​ផល ប៉ះពាល់​ទៅលើ​សុខភាព សេដ្ឋកិច្ច​ និង​សង្គមកិច្ច ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩។

ដើម្បីសង្គ្រោះ​ជីវិត​និង​ជីវភាពរស់នៅ គេ​ចាំបាច់​ត្រូវ​វិនិយោគ​លើ​ការ​ផ្ដល់​សេវា​ថែទាំ​សុខភាពនិង សេវា​គាំពារ​សង្គម​ឱ្យ​បាន​ជាស​កល លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួមនិង​សាមគ្គីភាព​គ្នា ដោយ ត្រូវ​ផ្ដល់​អាទិភាព​ដល់​ក្រុម​ដែល​ងាយ​រងគ្រោះ​ជាងគេ។ ការ​វិនិយោគ​លើ​សិទ្ធិ​សេដ្ឋកិច្ច និង សិទ្ធិ​សង្គមកិច្ច​ នាំមក​នូវ​ភាព​ធន់​និង​ជំរុញឱ្យសង្គម​មាន​នូវ​សមធម៌ សមភាព និង​និរន្តរភាព។

ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ផលវិបាក​ផ្នែក​សង្គម​សេដ្ឋកិច្ច និង​ការ​ប្រឈម ផ្នែក​សិទ្ធិមនុស្ស​ដែល​បង្កឡើង​ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ​ជាស​កល​នេះ អង្គការ​សហប្រជាជាតិ​កំពុង​លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​ខិតខំ​ធានា​យ៉ាងណា​ឱ្យ​ពលរដ្ឋ​មាន​លំហ​សុវត្ថិភាព ដើម្បី​បន្លឺ​សំឡេង ចែករំលែក​ព័ត៌មាន និង​ផ្ដល់​ជាម​តិ​ត្រឡប់​របស់​គេ។

លោកស្រី Michelle Bachelet ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ បាន​គូសបញ្ជាក់​ថា៖ «ការចូលរួម​របស់​សង្គម​ស៊ីវិល ប្រៀប​បីដូច​ជាឈាម​ដែល​ទ្រទ្រង់​ដល់ជីវិតនៃ​លទ្ធិប្រជាធិបតេយ្យ និង​សង្គម​ឱ្យ​មាន​ភាព​រឹងមាំ។ នៅពេល​ដែល​ច្រក​សង្គម​ស៊ីវិល​មានលំហូរ​ដោយសេរី នោះ​មានន័យថា គេ​មានការ​ជជែកវែក​ញែក​ដែល​រស់រវើក មាន​សេរីភាពខាង​គំនិត និង​មតិយោបល់ ព្រមទាំង​មានការ​ចូលរួម​របស់​សាធារណជន​នៅក្នុង​ការ​តាក់តែងគោលនយោបាយ​ផង​ដែរ។»

អង្គការសហប្រជាជាតិ​ជឿជាក់​ថា ​សង្គម​ស៊ីវិល​ដែល​រស់រវើក គឺជា​កត្តា​ដ៏​សំខាន់​និង​ចាំបាច់ សម្រាប់​ការ​កសាង​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន។ ជា​រឿយ​ៗ អង្គការ​សង្គម​ស៊ីវិល​បំពេញ ចន្លោះ​ដែល​រដ្ឋាភិបាលនិង​វិស័យ​ឯកជន​មិនបាន​គិតដល់ ហើយ​ពួក​គេ​ក៏​ជា​អ្នកជួយ​ផ្ដល់​សេវា ដល់​សហគមន៍​ដែល​ត្រូវ​បាន​ទុកចោល​ផង​ដែរ។

សង្គម​ទាំងមូល​កាន់តែ​រឹងមាំនិង​កាន់តែ​មានភាព​ធន់ នៅពេល​ដែល​ស្រ្តីនិង​បុរស​អាច​បំពេញ​តួនាទី​ប្រកបដោយ​អត្ថន័យក្នុង​ជីវ​ភា​ពន​យោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច រួមចំណែក​ដល់​ការ​ធ្វើ​សេចក្ដីសម្រេច​ចិត្ត​ ដែល​ប៉ះពាល់​ដល់​ជីវិតនិង​មុខរបរ​ចិញ្ចឹមជីវិត​របស់​ពួក​គេ​ តាមរយៈ​ការ​ទទួល​បាន​ព័ត៌មាន ការចូលរួម​នៅក្នុង​កិច្ច​ពិគ្រោះយោបល់ ការ​បង្ហាញ​ពី​ការយល់​ឃើញ​ផ្សេង​ៗគ្នា​ជាដើម។

សង្គម​ស៊ីវិល​ដែល​មាន​ភាពរឹងមាំ​ នឹងជួយ​ជំរុញ​ឱ្យ​មាន​គណនេយ្យ​ភាពនិង​តម្លាភាព ជួយ​សម្របសម្រួល​ឱ្យ​មានការ​ធ្វើសកម្មភាពសេដ្ឋកិច្ចនិង​សង្គមកិច្ចកាន់តែ​ល្អ​ប្រសើរ​ជាង​មុន ដែល​នាំ​ឱ្យ​សម្រេច​បាន​នូវ​លទ្ធផល​សេដ្ឋកិច្ចនិង​វឌ្ឍនភាព​កាន់តែ​ល្អ​ប្រសើរ។

ក្នុង​ឱកាស​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំនេះ អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ កម្ពុជា សូម​គូសបញ្ជាក់​ជាថ្មី​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ដើម្បី​គាំទ្រ​ទៅដល់​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាលនិង​ពលរដ្ឋ​កម្ពុជា ​ក្នុង​ការ​កសាង​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ​ដោយ ផ្អែកលើ​សិទ្ធិមនុស្សនិង​គោលការណ៍​ដែល​មាន​ចែងក្នុង​សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិ មនុស្ស ហើយដែល​សិទ្ធិមនុស្សនិង​គោលការណ៍​ទាំងនេះត្រូវ​បាន​ចែង​នៅក្នុង​ច្បាប់​របស់ កម្ពុជា។

ជាង​ពេល​ណាៗ​ទាំងអស់ ពេលនេះ​គឺជា​ពេល​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើការងារ​រួមគ្នា ដើម្បី​ជំរុញ​ឱ្យ​មានការ​ស្ដារ​ឡើងវិញ​ដែល​គាំពារ​សុខភាព ពង្រឹង​ភាព​ចុះសម្រុង​នឹងគ្នា​ក្នុង​សង្គម បណ្ដុះ​លំហ​សម្រាប់​ពលរដ្ឋនិង​លទ្ធិប្រជាធិបតេយ្យ និង​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​សុខុមាលភាព​មនុស្ស ទនឹ្ទម​គ្នា​នឹង​ការ​ជំរុញកំ​ណើន​សេដ្ឋកិច្ច។ មានតែ​តាមរយៈ​ការ​ធ្វើបែប​នេះ​តែប៉ុណ្ណោះ ដែល​យើង​អាច​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាពនិង​មិន​ទុក​នរណា​ម្នាក់​ចោល ។

សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស នៅតែ​ពាក់ព័ន្ធ​ជាមួយនឹង​ស្ថានការណ៍​នា​ពេល បច្ចុប្បន្ន ដូចគ្នានឹង​កាលពី៧២ឆ្នាំមុន​ដែរ។ យើង​ទាំងអស់គ្នា​ត្រូវតែ​ក្រោកឈរ ដើម្បី​បុព្វហេតុ សិទ្ធិមនុស្ស ក្នុង​ន័យ​ស្ដារ​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន និង​កសាង​អនាគត​ដែល​យើងចង់ បាន​៕

លោកស្រី Pauline Tamesis ជា​ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សមាជិក​ជា​មូលនិធិ កម្មវិធី និង ទីភ្នាក់ងារ​ឯកទេស​ចំនួន ២៧ ដែ​លបេ្ត​ជ្ញា​ពន្លឿន​ការអនុវត្ត​របៀបវារៈ​អភិវឌ្ឍន៍ដោយ​ចីរភាព ឆ្នាំ២០៣០។

ព័ត៌មានបន្ថែមអំពីការអបអរសាទរទិវាសិទ្ធិមនុស្សឆ្នាំ២០២០ សូមចូលមើលគេហទំព័រ៖https://www.standup4humanrights.org/en/humanrightsdays2020.html

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ