ក្រសួង​​អប់រំ​ កំណត់​​យក​​ថ្ងៃ​ទី​១១​ខែ​មករា​សម្រាប់​​ប្រឡង​​បាក់​ឌុប​

បុរសពីរនាក់ជិះម៉ូតូពីមុខក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​ក្រសួង​អប់រំ សម្រេច​កំណត់​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប​) នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ដោយ​យកលំនាំតាម​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ។

យោង​តាម​លិខិត​របស់ក្រ​សួង​អប់រំ យុវជន និងកីឡា ជូន​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បាន​លើកឡើង​ថា ប្រមុខ​រាជរដ្ឋាភិបាលបាន​ចេញ​គោលការណ៍​អនុញ្ញាត​ឱ្យ​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឆ្នាំ​សិក្សា២០១៩​-២០២០ នៅ​តាម​គ្រឹះស្ថានសិក្សា​មធ្យមសិក្សា តាម​លំនាំ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ។

លិខិត​ដដែល បន្ត​ថា ក្រសួង​បាន​កំណត់​យក​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ជា​ថ្ងៃ​ប្រឡង​បាក់ឌុប និង​បាន​ប្រគល់​សិទ្ធិនិង​ការទទួលខុសត្រូវ​ទាំងស្រុង​ទៅ​មន្ទីរអប់រំ​រាជធានី​-ខេត្ត និង​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​មធ្យមសិក្សា ទាំង​ក្នុង​ដំណាក់កាល​រៀបចំ ដំណាក់កាល​សំណេរ កំណែ បូក​ស្រង់​ពិន្ទុ និង​ប្រកាស​លទ្ធផល។ 

លិខិត​បន្ត​ថា៖ «ក្រសួង​ស្នើសុំ​ឱ្យ​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា មេត្តា​ជួយ​សម្របសម្រួល​ផ្ទៃក្នុង និង​ផ្តល់​ព័ត៌មាន​ត្រឡប់​អំពីគ្រឹះស្ថានសិក្សា​ឯកជនដែល​មិន​មានលទ្ធភាព​រៀបចំ​ការ​ប្រឡង​ដោយខ្លួនឯង​មក​ក្រសួង​វិញ ត្រឹម​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បី​ធ្វើការ​ពិនិត្យនិង​សម្រេច»។ 

កន្លងមក ក្រសួង​អប់រំ ធ្លាប់​បាន​ប្រកាស​ពី​កា​លប​រិច្ឆេ​ទប្រឡង​បាក់ឌុប​ម្តង​រួចមក​ហើយដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២១ និងទី២២ ខែធ្នូ​នេះ ប៉ុន្តែ​ត្រូវ​បា​នព​ន្យា​រពេល​ទៅ​ពាក់កណ្តាល​ខែមករាឆ្នាំក្រោយ​វិញ ក្រោយ​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូ​វីដ១៩ក្នុង​សហគមន៍ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ