ចូ បៃឌិន៖ពង្រឹងយុត្តិធម៌ដើម្បីពលរដ្ឋទាំងអស់មិនមែនដើម្បីប្រធានាធិបតីទេ

WILMINGTON, DE – SEPTEMBER 14: Democratic presidential nominee Joe Biden speaks about climate change and the wildfires on the West Coast at the Delaware Museum of Natural History on September 14, 2020 in Wilmington, Delaware. Biden has scheduled campaign stops in Florida, Pennsylvania and Minnesota later this week. (Photo by Drew Angerer/Getty Images)

ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក ចូ​ បៃឌិន បានប្តេជ្ញាធ្វើឱ្យប្រសើរឡើងថែមទៀតនៃប្រព័ន្ធយុត្តិធម៌ ដើម្បីប្រជាពលរដ្ឋអាមេរិកទាំងអស់ មិនមែនដើម្បីប្រធានាធិបតីឬ ថ្នាក់ដឹកនាំជាន់ខ្ពស់នោះទេ។​

នៅលើទំព័រហ្វេសប៊ុករបស់លោក ចូ បៃឌិត លោកបានបង្ហាញឈ្មោះ និងមុខ ថ្នាក់ដឹកនាំថ្មី ដើម្បីកាន់តួនាទីក្នុងការពង្រឹងប្រព័ន្ធយុត្តិធម៌នៅអាមេរិក។ លោកអះអាងថា មន្ត្រីដែលលោកស្នើឡើងនេះ នឹងធ្វើឱ្យប្រសើរឡើងប្រព័ន្ធយុត្តិធម៌ឡើងវិញ ហើយធ្វើឱ្យស្ថាប័ននេះឯករាជ្យពិតប្រាកដដើម្បីពលរដ្ឋអាមេរិក។​

លោកបៃឌិន៖«វាជាពេលវេលាដែលស្ថាប័នយុត្តិធម៌ត្រូវបម្រើផលប្រយោជន៍ប្រជាជនទូទៅ គឺមិនមែនសម្រាប់ប្រធានាធិបតីទេ»។

លោកបញ្ជាក់ថា ស្ថាប័ននេះដើរតួនាទីសំខាន់ក្នុងការបំពេញការងារដោយឯករាជ្យទប់ស្កាត់អំពើពុករលួយ និងបទឧក្រិដ្ឋផ្សេងៗទៀតនៅក្នុងសង្គម។​

លោក ចូ បៃឌិត នឹងចូលកាន់តំណែងជាផ្លូវការក្នុងនាមជាប្រធានាធិបតីទី៤៦របស់អាមេរិកនៅថ្ងៃទី២០ខែមករា ឆ្នាំ២០២១។

របាយការណ៍គម្រោងយុត្តិធម៌ពិភពលោក(WJP) ប្រចាំឆ្នាំ២០២០ បង្ហាញថា អាមេរិកជាប់ចំណាត់ថ្នាក់លេខ២១ក្នុងចំណោម១២៨ប្រទេស។ ចំណាត់ថ្នាក់នេះអាមេរិកធ្លាក់ចុះ១លេខបើប្រៀបធៀបជាមួយឆ្នាំ២០១៩។​ របាយការណ៍នេះបង្ហាញថា ប្រទេសដាណឺម៉ាកជាប់ចំណាត់ថ្នាក់លេខ១ ជាចំណាត់ថ្នាក់ល្អប្រសើរជាងគេខាងប្រព័ន្ធយុត្តិធម៌៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ