លោក បៃឌិន បញ្ជាក់ជំហរមិនប្រើច្បាប់ដើម្បីការពារអំណាចទេ

ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃឌិន។ រូបពី Getty Image

ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃឌិន បញ្ជាក់ថា មេដឹកនាំមិនត្រូវអង្គុយលើច្បាប់ ដើម្បីតែផលប្រយោជន៍ការពារអំណាចរបស់ខ្លួននោះទេ គឺត្រូវប្រើច្បាប់បម្រើយុត្តិធម៌ដល់ប្រជាជនគ្រប់គ្នាទាំងអស់នៅក្នុងសង្គម។​

លោក ចូ បៃឌិត បានសរសេរសារបែបនេះបញ្ជាក់ពីតួនាទីរបស់ច្បាប់ និងប្រធានាធិបតីនៅលើហ្វេសប៊ុករបស់លោក។

លោក ចូ បៃឌិត៖« ប្រធានាធិបតីរបស់យើងគឺមិនអង្គុយលើច្បាប់ទេ។ មិនត្រូវប្រើច្បាប់ការពារអំណាចទេគឺត្រូវធ្វើយ៉ាងណាឱ្យប្រជាជនគ្រប់គ្នាមានយុត្តិធម៌នៅក្នុងសង្គម»។​

លោក ចូ បៃឌិត នឹងចូលកាន់តំណែងជាផ្លូវការក្នុងនាមជាប្រធានាធិបតីទី៤៦របស់អាមេរិកនៅថ្ងៃទី២០ខែមករា ឆ្នាំ២០២១។

របាយការណ៍គម្រោងយុត្តិធម៌ពិភពលោក(WJP) ប្រចាំឆ្នាំ២០២០ បង្ហាញថា អាមេរិកជាប់ចំណាត់ថ្នាក់លេខ២១ក្នុងចំណោម១២៨ប្រទេស។ ចំណាត់ថ្នាក់នេះអាមេរិកធ្លាក់ចុះ១លេខបើប្រៀបធៀបជាមួយឆ្នាំ២០១៩។​ របាយការណ៍នេះបង្ហាញថា ប្រទេសដាណឺម៉ាកជាប់ចំណាត់ថ្នាក់លេខ១ ជាចំណាត់ថ្នាក់ល្អប្រសើរជាងគេខាងប្រព័ន្ធយុត្តិធម៌៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ