ពលរដ្ឋវៀតណាមអាយុចាប់ពី៦០ឆ្នាំទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃ

ពលរដ្ឋវៀតណាម​ទទួលការពិនិត្យសុខភាពពីសេវាធានារ៉ាប់រងសង្គម។ រូបពីទីភ្នាក់ងារព័ត៌មានវៀតណាម

រដ្ឋាភិបាលវៀតណាមរៀបចំផែនការសម្រាប់អនុវត្តន៍នៅក្នុងឆ្នាំ២០២១ដោយផ្តល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃ និងផ្តល់ការឧបត្ថម្ភផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅមានចំនួន​ជិត១៣លាននាក់។​

អគ្គនាយករងនៃរបបសន្តិសុខសង្គមវៀតណាម(VSS)លោក Tran Dinh Dinh Lieuថ្លែងថា នៅក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋដែលមានវ័យចាប់ពី៦០ឆ្នាំឡើងទៅមានចំនួនជិត១៣លាននាក់ ដែលស្នើនឹង១២ភាគរយនៃប្រជាពលរដ្ឋទូទាំងប្រទេសដែលមានជំនួនជិត១០០លាននាក់។ លោក បន្តថា រដ្ឋាភិបាលវៀតណាមត្រៀមលុយជិត៨០០លានដុល្លារសម្រាប់ចំណាយលើការថែទាំសុខភាព និងព្យាបាលជំងឺ រួមទាំងការឧបត្ថម្ភផ្សេងទៀតដល់មនុស្សវ័យចាស់ទាំងនេះ។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម។​

អាជ្ញាធរវៀតណាមក៏បានរៀបចំកម្មវិធីលើកទឹកចិត្តឱ្យមនុស្សវ័យចាស់ទាំងនេះចូលរួមសកម្មភាព វប្បធម៌ សិល្បៈ និង កីឡា ដើម្បីទទួលបានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។​

គេហទំព័រសុខភាព aetna បានលើកឡើងថា ប្រព័ន្ធសុខាភិបាលរបស់វៀតណាមនៅប៉ុន្មានឆ្នាំចុងក្រោយមានភាពប្រសើរឡើងគឺរដ្ឋាភិបាលផ្តល់កញ្ជប់លុយរហូតដល់ជាង៧ភាគរយនៃចំណូលជាតិយកទៅពង្រឹងប្រព័ន្ធសុខាភិបាល៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ