ពួក​យោធា​ឃុំ​ខ្លួន​លោក​ស្រី អ៊ុង សានស៊ូជី

(លោកស្រី អ៊ុង សានស៊ូជី – រូបភាពពី ​mirror.co.uk)

ក្រុមថ្នាក់ដឹកនាំយោធាបានឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ដែលកើតចេញពីការបោះឆ្នោតនៅព្រឹកថ្ងៃចន្ទទី១ ខែកុម្ភៈនេះ។​

អ្នកនាំពាក្យគណបក្សសម្ព័​ន្ធប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី លោក Myo Nyunt ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកស្រី អ៊ុង សានស៊ូជី ត្រូវចាប់ឃុំខ្លួននៅព្រឹកព្រលឹមថ្ងៃចន្ទនេះ។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីថ្ងៃអាទិត្យម្សិលមិញមានការផ្សព្វផ្សាយថា ក្រុមយោធាគ្រោងធ្វើរដ្ឋប្រហារ បន្ទាប់ពីការមានការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលស៊ីវិល និងថ្នាក់ដឹកនាំយោធាលើដំណើរការបោះឆ្នោត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ