ក្រុមគ្រូពេទ្យមីយ៉ាន់ម៉ាព្រមានឈប់ព្យាបាលអ្នកជំងឺ

ក្រុមគ្រូពេទ្យចិន ជួបជាមួយគ្រូពេទ្យមីយ៉ាន់ម៉ានៅក្នុងទីក្រុងរ៉ងហ្គោន កាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២០។ រូបពី Xinhua

ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រកាសថា ពួកគេនឹងឈប់ទៅមន្ទីរពេទ្យ ដើម្បីបញ្ជាក់ជំហរមិនអាចទទួលយកបានការគ្រប់គ្រងរបស់មេដឹកនាំផ្តាច់ការពីក្រុមយោធាចង់ធ្វើអ្វីតាមអំពើចិត្តគ្មានការគោរពច្បាប់ និងសិទ្ធិពលរដ្ឋ។​

បណ្តាញក្រុមវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យរដ្ឋចំនួន២០ផ្សេងគ្នាបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យពេទ្យផ្សេងៗទៀតចូលរួមក្នុងយុទ្ធនាគារនេះ ដោយប្រឆាំងអំណាចយោធាឡើងកាន់អំណាចបំផ្លាញដំណើរការប្រជាធិបតេយ្យ។​

វេជ្ជបណ្ឌិតម្នាក់ដែលចូលរួមក្នុងយុទ្ធនាការនេះ លោកMyo Thet Oo ថ្លែងប្រាប់ទីភ្នាក់ងាររ៉យទ័រថា មិនអាចទទួកយកបាននោះទេ។​

លោកMyo Thet Oo៖«យើងមិនអាចទទួលយកបានមេដឹកនាំផ្តាច់ការ និងការឡើងកាន់អំណាចដោយមិនមានការបោះឆ្នោតនោះទេ។ គេអាចចាប់ខ្លួនយើងបានគ្រប់ពេលវេលា ប៉ុន្តែយើងសម្រេចប្រឈមបញ្ហានេះ ពួកយើងឯកភាពគ្នាមិនទៅមន្ទីរពេទ្យ»។​

យុទ្ធនាការរបស់ក្រុមគ្រូពេទ្យរបស់មីយ៉ាន់ម៉ានេះ អាចមានឥទ្ធិពលខ្លាំងក្នុងចំណោមពលរដ្ឋមីយ៉ាន់ម៉ា៥៤លាននាក់ ហើយក្នុងស្ថានភាពបច្ចុប្បន្នកំពុងមានការឆ្លងរាលដាលមេរោគកូវីដ១៩ផង។ ទោះយ៉ាងណាយុទ្ធនាការនេះមិនទាន់បញ្ជាក់ច្បាស់លាស់ថា ត្រូវចាប់ផ្តើមអនុវត្តន៍ពេលណាទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ