ក្រុមគ្រូពេទ្យនៅមីយ៉ាន់ម៉ាចាប់ផ្តើមធ្វើកូដកម្មប្រឆាំងមេដឹកនាំយោធា

ក្រុមគ្រូពេទ្យមីយ៉ាន់ម៉ាធ្វើកូដកម្មមិនព្យាបាលអ្នកជំងឺ។ រូបពីchannel News Asia

ក្រុមគ្រូពេទ្យមីយ៉ាន់ម៉ាចាប់ផ្តើមធ្វើកូដកម្មមិនព្យាបាលអ្នកជំងឺ ហើយចំនួនពេទ្យចូលរួមកូដកម្មកើនឡើង ធ្វើឱ្យស្ថានភាពកាន់តែតានតឹងឡើងមួយកម្រិតទៀត ខណៈអ្នកស្លាប់ដោយសារមេរោគកូវីដ១៩បានកើនឡើងជាង៣១០០នាក់។​

សេចក្តីថ្លែងការណ៍របស់ក្រុមគ្រូពេទ្យចេញផ្សាយនៅយប់ថ្ងៃទី៣ខែកុម្ភះថា មានគ្រូពេទ្យចូលរួមកើនពី២០ទៅដល់៧០នៃមន្ទីរពេទ្យដែលស្ថិតនៅក្នុងទីក្រុងចំនួន​៣០ផ្សេងគ្នា។ គ្រូពេទ្យដែលChannel Asia សម្ភាសន៍បញ្ជាក់ថា គោលដៅនៃការធ្វើកូដកម្មរបស់ពួកគេគឺ បញ្ជាក់ជំហរមិនទទួលការដឹកនាំរបស់ពួកយោធា។

វេជ្ជបណ្ឌិត Nor Nor Vint Wah៖«ការតវ៉ារបស់ខ្ញុំចាប់ផ្តើមនៅថ្ងៃនេះគឺមិនទៅមន្ទីរពេទ្យ ខ្ញុំមិនសុខចិត្តបំពេញការងារក្រោមសម្ពាធរបស់ក្រុមផ្តាច់ការទេ»។​​

វេជ្ជបណ្ឌិតMyo Myo Mon៖«យើងមិនអាចទទួលយកបានទេ យើងជ្រើសរើសយកផ្លូវតវ៉ាដោយសន្តិវិធី យើងមិនធ្វើអ្វីដោយហិង្សាទេ នេះជាផ្លូវដែលលោកស្រីអ៊ុង សានស៊ូជីមេដឹកនាំយើងធ្វើ»។​

យុទ្ធនាការក្រុមគ្រូពេទ្យនេះធ្វើតាមហ្វេសប៊ុកផេកដែលបង្កើតឡើង២៤ម៉ោងមានអ្នកតាមដាន follows ជាង១៥០ ០០០ នៃចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុក។ ក្រុមគ្រូពេទ្យបាននាំគ្នាថតរូប និងផ្សព្វផ្សាយ ដោយបង្ហាញសញ្ញាម្រាមដៃ៣ និងភ្ជាប់ជាមួយសារមួយចំនួនទៀត។​

សកម្មភាពតវ៉ារបស់ក្រុមគ្រូពេទ្យនេះ មានឥទ្ធិពលខ្លាំងដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា៥៤លាននាក់ ខណៈប្រទេសនេះកំពុងតែមានការផ្ទុះឆ្លងរាលដាលខ្លាំងមេរោគកូវីដ១៩ដែលមានអ្នកស្លាប់ជាង៣១០០នាក់៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ