ចំនួនអ្នកតវ៉ានៅមីយ៉ាន់ម៉ាកើនឡើងក្រោយចល័តរថពាសដែកត្រៀមបង្ក្រាប

ប្រជាជនរស់នៅក្នុងទីក្រុងយ៉ងហ្គោន នាំគ្នាចេញដើរតាមផ្លូវទាំងយប់ប្រឆាំងកងកម្លាំងចាប់ខ្លួនអ្នក

ចំនួនអ្នកតវ៉ានៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើនឡើង ក្រោយពេលដែលមានការបញ្ជូនរថពាសដែក និងកងទ័ពចូលក្នុងរដ្ឋធានីនានាត្រៀមលក្ខណៈបង្ក្រាប ។​

អ្នកតវ៉ាម្នាក់ឈ្មោះ Nyein Moeស្ថិតក្នុងចំណោមអ្នកតវ៉ាផ្សេងទៀតនៅមុខធនាគារជាតិជាកន្លែងដែលមានចតរថពាសដែកថ្លែងថា ការចល័តរថពាសដែកបែបនេះគឺយោធាកំពុងតែគំរាមកំហែងដល់ប្រជាជនហើយ។ អ្នកតវ៉ារូបនេះបញ្ជាក់ថា ប្រជាជនមិនអាចឈប់តវ៉ាបានទេ។​

Nyein Moe៖«ការដាក់រថពាសដែកល្បាតប្រចាំនេះគឺមានន័យថា ពួកគេកំពុងគំរាមកំហែងប្រជាជនហើយ។នៅពេលនេះពួកយើងមិនអាចឈប់តវ៉ាបានទេ។​» នេះបើតាមការចុះផ្សាយរបស់Channel News Asia។

Channel News Asia ចុះផ្សាយថា ក្រោយពេលមានការចល័តរថពាសដែក និង បន្ថែមកម្លាំងកងទ័ពនៅទូទាំងប្រទេសនោះ ចំនួនប្រជាជនងើបតវ៉ាក៏មានការកើនឡើងដែរ បើទោះជាអ្នកតវ៉ាមួយចំនួនបារម្ភពីការបង្ក្រាបដោយការបាញ់សម្លាប់ពីពួកយោធាក៏ដោយ។​

សញ្ញាដែលបង្ហាញពីការព្រួយបារម្ភថា មានការបង្ក្រាបនោះគឺកាលពីថ្ងៃអាទិត្យមានការចល័តរថពាសដែក និងបន្ថែមកម្លាំងទ័ពនៅក្នុងរដ្ឋធានី និងទីក្រុងសំខាន់ៗដូចជា Yangon, Myitkyina, Sittwe, និងរដ្ឋ Rakhine ជាដើម។​

នៅពេលដែលមានការចល័តសព្វាវុធ និងកម្លាំងនេះ ពួកយោធាក៏បានកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងដូចជា អ៊ីនធើណេត និង ទូរសព្ទផងដែរ។​

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង សហភាពអឺរ៉ុបអំពាវនាវដល់ពួកយោធា ធ្វើយ៉ាងណាកុំឱ្យមានហិង្សាបង្កការឈឺចាប់ដល់អ្នកតវ៉ា។​

គិតត្រឹមព្រឹកថ្ងៃអង្គារនេះ យោធាបានឃាត់ខ្លួនអ្នកនយោបាយ និងអ្នកតវ៉ាជាង៤២០នាក់ ខណៈ អ្នកមួយចំនួនទៀតរបួសពេលប៉ះទង្គិចគ្នាក្នុងអំឡុងពេលតវ៉ា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ