ជន​បរទេស​៤​នាក់​​ដែល​​ធ្វើ​ដំណើរ​​មក​​កម្ពុជា​ ត្រូវ​​បាន​​រក​​ឃើញ​​មាន​​ផ្ទុក​​វីរុស​​កូ​វីដ​១៩​

ទីតាំងធ្វើតេស្តរកមេរោគកូវីដ១៩ នៅបរិវេណទីស្ដីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ((ម៉ិច ដារ៉ា)

ក្រសួងសុខាភិបាល បាន​រក​ឃើញ​ជនជាតិ​បរទេស​ចំនួន៤នាក់​បន្ថែម​ទៀតដែល​បាន​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឱ្យ​ដឹង​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ទាំង៤នាក់​នោះ រួមមាន បុរស​ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ី អាយុ១៨ឆ្នាំ និង​ស្រ្តី​ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ី អាយុ១៨ឆ្នាំ ជា​អ្នកធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី មកដល់​កម្ពុជា នៅ​ថ្ងៃទី១៦ ខែកុម្ភៈ ស្រ្តី​ជនជាតិ​ចិន អាយុ៣១ឆ្នាំ មកដល់​កម្ពុជា កាលពី​ថ្ងៃទី០៧ ខែកុម្ភៈ និង​បុរស​ជនជាតិ​ស្វីស មកដល់​កម្ពុជា កាលពី​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​បន្ត​ថា អ្នកធ្វើ​ដំណើរ​តាមយន្តហោះ​ជាមួយ​អ្នកជំងឺ​ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ី ដែល​មាន​ចំនួន១២៦នាក់ត្រូវ​បាន​ធ្វើតេស្ត​អវិជ្ជមាន ប៉ុន្តែ​ក្រសួង​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័​ករយៈពេល១៤ថ្ងៃ នៅ​សណ្ឋាគារ​មួយ និង​មណ្ឌល​ចត្តាឡីស័​កនៅក្នុង​រាជធានី​ភ្នំពេញ។

ចំពោះ​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ១៩ នៅ​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួង​ថា មិន​មាន​ទេ។

បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ ចំនួន៤៨៣នាក់ ក្នុង​នោះ អ្នកព្យាបាល​ជាសះស្បើយ​ចំនួន៤៧០នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន១៣នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ