ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​នៅ​អាមេរិក​កើន​ឡើង​ជាង​៥០​ម៉ឺន​នាក់​

អង្គការ Philabundance ផ្ដល់អំណោយដល់ជនដែលអត់ឃ្លាននៅអាមេរិក អំឡុងពេលស្ថានភាពកូវីដ-១៩រាលដាល។ (ហ្វេសប៊ុក៖ Joe Biden)

របាយការណ៍ក្រសួងសុខាភិបាលរបស់សហរដ្ឋអាមេរិកបង្ហាញថា ប្រទេសនេះមានអ្នកឆ្លងកើនឡើងដល់២៨លាននាក់ និងបណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់ជាង៥០ម៉ឺននាក់។

របាយការណ៍របស់ក្រសួងសុខាភិបាលសហរដ្ឋអាមេរិកបង្ហាញថា នៅក្នុងរយៈពេលប្រមាណ១ឆ្នាំកន្លងទៅនេះ មានអ្នកស្លាប់ជាង៥០ម៉ឺននាក់ (៥០០ ០៥៤នាក់)។ របាយការណ៍សុខភាពសាធារណៈរបស់អាមេរិកបង្ហាញថា ចំនួនអ្នកឆ្លងជំងឺនេះបានថយចុះចាប់តាំងពីចប់បុណ្យ Thanksgiving និង Christmas។

ប្រជាជនសហរដ្ឋអាមេរិកមានចំនួនជាង៣០០លាននាក់ ស្មើនឹងប្រមាណ៤ភាគរយនៃចំនួនប្រជាជនពិភពលោក ប៉ុន្តែចំនួនដែលស្លាប់ដោយសារកូវីដ១៩ ស្មើនឹង២០ភាគរយនៃចំនួនប្រជាជនពិភពលោក។

សហរដ្ឋអាមេរិកជាប្រទេសមួយដែលមានអ្នកស្លាប់ដោយសារមេរោគកូវីដច្រើនជាងគេ ហើយប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនបន្តបន្ទាប់ទៀតនោះគឺ Belgium, United Kingdom និង Italy៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ