លោក ហ៊ុន សែន ​​បិទ​សាលា​រៀន​នៅ​ភ្នំពេញ​និង​ខេត្ត​កណ្តាល​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​មេធាវី​រដ្ឋាភិបាល​និង​មេធាវី​ស្ម័គ្រចិត្ត នៅ​វិមាន​សន្តិភាព ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារបន្ទាន់មួយ ដោយសម្រេចបិទសាលារៀនទាំងអស់នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល យ៉ាងតិច២សប្តាហ៍ ព្រោះព្រឹត្តិការណ៍«២០កុម្ភៈ»ការឆ្លងមានលក្ខណៈធ្ងន់ធ្ងរ។​

សារជាសំឡេងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្សព្វផ្សាយនៅយប់ថ្ងៃចន្ទ បញ្ជាក់ថា ការឆ្លងរាលដាលនៅក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ មានលក្ខណៈធ្ងន់ធ្ងរជាងព្រឹតិ្តការណ៍«៣វិច្ឆិកា» និង «២៨វិច្ឆិកា» ឆ្នាំ២០២១។​

លោក ហ៊ុន សែន៖ «សុំបិទសាលារៀនទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល ចំនួន២សប្តាហ៍យ៉ាងតិច។​ នេះជាវិធានការឆ្លើយតបជាមួយកិច្ចការពារសម្រាប់គ្រូបង្រៀន សិស្សានុសិស្ស នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ»។​

ចំពោះពិធីមង្គលការវិញ លោកនាយករដ្ឋមន្ត្រីមិនប្រកាសឱ្យបិទទេ តែលោកស្នើឱ្យមានការបន្ថយមនុស្សមកចំនួនតិចតាមដែលអាចធ្វើទៅបាន។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ