ក្រសួង​ការងារ​​ផ្អាក​​ពិនិត្យ​​កាយ​សម្បទា​​កម្មករ ​ខណៈ​​ជំងឺ​​កូ​វីដ​​ឆ្លង​​ក្នុង​​សហ​គមន៍​

ទិដ្ឋភាពពីមុខរោងចក្រ Y&Y ដែលមានទីតាំងនៅខេត្តកណ្ដាល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

​ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ផ្អាក​ការពិនិត្យ​កាយសម្បទា​កម្មករ​និយោជិត​ដោយ​ផ្ទាល់ ចាប់ពី​ថ្ងៃនេះរហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ នៅ​តាម​រោងចក្រ​សហគ្រាសក្នុង​អំឡុង​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួងកាលពី​ថ្ងៃម្សិលមិញ បាន​លើកឡើង​ថា ការសម្រេច​ផ្អាក​ការពិនិត្យ​កាយសម្បទា​ដោយ​ផ្ទាល់​នៅ​នាយកដ្ឋាន​ពេទ្យ​ការងារ​នេះ ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍។

តែ​យ៉ាងណា ក្រសួង​បញ្ជាក់​ថា ម្ចាស់ឬនាយក​រោងចក្រ​សហគ្រាស និង​កម្មករ​និយោជិត​ទាំងអស់ អាច​ទៅ​ពិនិត្យ​សុខភាព​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ដៃគូ​របស់​នាយកដ្ឋាន​ពេទ្យ​ការងារ រួច​ស្នើសុំ​ការ​បញ្ជាក់​វិញ្ញាបនបត្រ​ពិនិត្យ​កាយសម្បទាពី​នាយកដ្ឋាន​ពេទ្យ​ការងារ តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម តាម​រយ:គេហទំព័រ lacms.mlvt.gov.kh

បើ​តាម​របាយការណ៍​របស់ក្រ​សួង​សុខាភិបាល គិត​មកដល់​ព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៦៣៣នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ​មាន៤៧៦នាក់ និង​អ្នក​កំពុង​ព្យាបាល១៤២នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ