អ្នកស្លាប់ដោយការប៉ះទង្គិចគ្នានៅមីយ៉ាន់ម៉ាកើនដល់២១នាក់

សកម្មភាពប៉ះទង្គិចគ្នារវាងកម្លាំងបាតុករ និងពួកយោធានៅទីក្រុងរ៉ងហ្គោននៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២១។ រូបពីAP

ចំនួនអ្នកស្លាប់ដោយសារការប៉ះទង្គិចគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាកើនឡើងដល់២១នាក់គិតត្រឹមយប់ថ្ងៃទី២៨ខែកុម្ភៈ ខណៈមនុស្សជាច្រើនទៀតបានរងរបួស និងត្រូវចាប់ខ្លួន។​

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របញ្ជាក់ថាចំនួនអ្នកតវ៉ាស្លាប់ដោយសារការបង្ក្រាបនៅថ្ងៃអាទិត្យនេះមានចំនួន​៦នាក់ នាំឱ្យចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបតាំងពីដើមខែកុមុ្ភៈមកកើនឡើងដល់២១នាក់។

ទោះយ៉ាងរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ាបង្ហាញបញ្ជីឈ្មោះស្លាប់មានត្រឹម១៨នាក់។

ចំណែកទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាផ្សព្វផ្សាយថា យោធាម្នាក់បានស្លាប់ដែរក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នានេះ។​

ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដដែលចាប់តាំងពីថ្ងៃធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈមកគឺចំនួនអ្នកតវ៉ានៅតែមិនថយចុះ ចំណែកយោធានៅតែបង្កើនកម្លាំងបង្ក្រាប៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ