នាយករដ្ឋមន្ត្រីត្រៀមចាក់វ៉ាក់សាំងពីឥណ្ឌា

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផ្សព្វផ្សាយរូបនេះ កាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០ ភ្ជាប់សាររំឭកពលរដ្ឋឱ្យការពារមេរោគកូវីដ១៩ (រូបពីហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រៀមចាក់វ៉ាក់សាំង«អាស្រ្តាហ្សេនីកា»ផលិតនៅឥណ្ឌានៅសប្តាហ៍ក្រោយជាប្រភេទវ៉ាក់សាំងដែលមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។​

សាររបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃនេះ បញ្ជាក់ថា វ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន​៣២៤​ ០០០ដូស នឹងមកដល់កម្ពុជានៅថ្ងៃទី២ខែមីនាឆ្នាំ២០២១។ លោកថា លោកគ្រោងនឹងទទួលចាក់វ៉ាក់សាំងនេះនៅថ្ងៃទី៤ខែមីនា។

លោក ហ៊ុន សែន៖«ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ»។​

តាមគម្រោងកម្ពុជានឹងទទួលបានវ៉ាក់សាំងអាស្រ្តាហ្សេនីកាចំនួន​១ ១០៤ ០០០ដូស ស្មើនឹងចំនួន​២០ភាគរយនៃចំនួនប្រជាជនសរុប។ វ៉ាក់សាំងនេះកម្ពុជាទទួលបានការជួយតាមរយៈគម្រោងមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ