គ.ជ.ប​ អំពាវនាវ​ទៅ​អ្នក​ពាក់ព័ន្ធ​ឱ្យ​​សហការ​​ ដើម្បី​​​ការ​​បោះ​​ឆ្នោត​​ឃុំ-សង្កាត់​ទទួល​​​​​​​បាន​​ផ្លែ​​​​ផ្កា​

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវទៅគណបក្សនយោបាយ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ រួ​ម​ទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ឱ្យចូលរួមសហការ ដើម្បីជំរុញដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំ-ស​ង្កា​ត់អា​ណត្តិ​​​ថ្មីនេះឱ្យសម្រេចបានជោគជ័យ។

គ.ជ.ប បាននិយាយក្នុងលិខិតជូនដំណឹងរបស់ខ្លួនចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា ការបរិច្ឆេទនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

គ.ជ.ប បន្ត​ថា៖ «អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាត-អន្តរជាតិ និងប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ជ្រាបជាព័ត៌មាន និងសហការជំរុញឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សម្រេចបានជោគជ័យ»។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ កន្លងទៅ បណ្តុំអង្គការរសង្គមស៊ីវិល​មួយចំនួន រួម​ទាំ​​ងអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល ​ផងដែរ បានប្រកាសដកខ្លួន មិនដាក់អ្នកសង្កេតការឃ្លាំមើលដំណើរការបោះឆ្នោតពេលនោះទេ ក្រោយពីតុលាការបានរំលាយអតីតគណបក្សប្រឆាំងចេញពីឆាកនយោបាយ។

សហរដ្ឋអាមរិក និងសហភាពអឺរ៉ុប ក៏បានប្រកាសផ្តាច់ជំនួយពី គ.ជ.ប ផងដែរ នូវអ្វីដែលសហគមន៍អន្តរជាតិ​ទាំងនោះថា ដើម្បីជំរុញឱ្យរដ្ឋាភិបាលវិលទៅរកគន្លងប្រជាធិបតេយ្យវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ