ទូត​ខ្មែរ​នៅ​អាមេរិក​​ អំពាវ​នាវ​ឱ្យ​​​ពលរដ្ឋ​​ខ្មែរ​​​ប្រុង​ប្រយ័ត្ន​ ក្រោយ​កើត​​​មាន​ហិង្សា​ច្រើន​លើ​ពលរដ្ឋ​​អាស៊ី​

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។ (រូបភាព៖បញ្ញា ឆពណ្ណ)

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានអំពាវនាវដល់​ប្រជាពលរដ្ឋខ្មែរដែលកំពុង​រស់​នៅនិង​សិក្សា​នៅសហរដ្ឋអាមេរិក មានការប្រុងប្រយ័ត្ន ខណៈនៅតំបន់មួយចំនួន​ក្នុងប្រទេសនេះកើតមានអំពើហិង្សាច្រើនទៅលើពលរដ្ឋ​អាស៊ី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានលើកឡើងថា ស្ថានទូតមានក្តីបារម្ភជាខ្លាំង ក្រោយទទួលបានព័ត៌មាន ស្តីពីកំណើននៃអំពើហិង្សាទៅលើ​ពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ដែលបានកើតឡើងនៅ​តំបន់​មួយចំនួន​ក្នុងសហរដ្ឋអាមេរិក។

ករណីនេះ ស្ថានទូតបាន​អំពាវនាវដល់​ប្រជាពលរដ្ឋ សិស្សនិងនិសិ្សត​ខ្មែរ និងពលរដ្ឋខ្មែរអាមេរិកាំងទាំងអស់ដែលកំពុងរស់នៅនិងសិក្សានៅទីនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ហើយ​ក្នុងករណីទទួលរងឬមើលឃើញហេតុការណ៍ហិង្សាណាមួយនោះ ត្រូវរាយការណ៍ទៅប៉ូលិសឬអាជ្ញាធរមូលដ្ឋាន។

សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ក្នុងករណីត្រូវការកិច្ចអន្តរាគមន៍ពីស្ថានទូត ក៏អាចទាក់ទងតាមទូរសព្ទនិងអ៊ីម៉ែលរបស់​ស្ថានទូតខ្មែរប្រចាំនៅសហរដ្ឋអាមេរិក នោះស្ថានទូតនឹងខិតខំដោះស្រាយតាមលទ្ធភាពដែលអាចធ្វើទៅបាន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ