រដ្ឋា​ភិបាល​​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រី​រាជការ​និង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ ​និង​ភ្ជុំ​បិណ្ឌ​

ពលរដ្ឋមួយចំនួនរៀបចំធ្វើដំណើរចេញទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ២០១៩។ រូបភាព៖ រ៉ា ភីរ៉ាត់

រដ្ឋាភិបាលសម្រេចផ្តល់​ប្រាក់ឧបត្ថម្ភទៅដល់មន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធ ​ក្នុងម្នាក់ចំនួន៥០ ០០០រៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និង​ ៥០ ០០០រៀលទៀតសម្រាប់​ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

នៅក្នុងអនុក្រឹត្យ​ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុង​ឱកាសពិធីបុណ្យ​ចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានសម្រេច​ផ្តល់​ប្រាក់ឧបត្ថម្ភនេះទៅដល់មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ រួមនឹងគ្រួសារ​ជន​ពលីនិង​គ្រួសារ​ជន​មរណៈដែល​​ជា​អតីត​យុទ្ធជន​ផង​ដែរ។

អនុក្រឹត្យបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់​សម្រាប់​ម្នាក់ៗឬមួយគ្រួសារ​តែមួយ​កន្លែងនិង​តែមួយ​លើក​តែ​ប៉ុណ្ណោះ។

បើតាមអនុក្រឹត្យដដែល ប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរចំនួន៥០ ០០០រៀល នឹង​ត្រូវ​បើក​ជូន​សាម៉ី​ជន​ម្នាក់​​ៗ​យ៉ាងយូរត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ និងប្រាក់​ឧបត្ថម្ភសម្រាប់ពីធីបុណ្យភ្ជុំបិណ្ឌចំនួន៥០ ០០រៀលទៀត នឹងផ្តល់ជូនក្នុងពេលបើកប្រាក់បៀវត្សនៃខែតុលា ឆ្នាំ២០២១។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា និងពិធីបុណ្យភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ