ធនាគារ​ជាតិ​កម្ពុជា​ឱ្យ​ផ្អាក​សាខា​ផ្តល់​ប្រាក់​កម្ចី​នៅ​តំបន់​ដែល​បិទ ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩

ធនាគារជាតិ នៃ កម្ពុជា។ រូបភាព៖ ជន ចាន់រ៉ែន

ធនាគារជាតិកម្ពុជា បានណែនាំ​ទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ឱ្យផ្អាកជាបណ្តោះអាសន្ននូវសាខារបស់ខ្លួននៅតំបន់ដែលត្រូវអាជ្ញាធរបិទខ្ទប់ ដើម្បីចូលរួម​ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

តាមសេចក្តីជូនដំណឹង​​ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ធនាគារជាតិ​កម្ពុជា បានដាក់ចេញគោលការណ៍មួយ​ចំនួន ឱ្យ​គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនុវត្ត ក្នុងនោះត្រូវផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការចំពោះសាខា ស្ថិតក្នុងតំបន់បិទខ្ទប់ និង​ត្រូវជូនដំណឹងដល់សា​ធារណ​​ជនឱ្យ​​បានច្បាស់លាស់អំពីការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននេះ ។

មួ​យវិញទៀត ធនាគារជាតិ​កម្ពុជា បានណែនាំដល់​គ្រឹះស្ថានផ្តល់ប្រាក់កម្ចីទាំងនោះ ត្រូវរក្សានូវប្រាក់បៀវត្ស និងអត្ថប្រយោជន៍នានា សម្រាប់បុគ្គលិកគ្រប់រូបដែលខ​ក​ខានបំពេញការងារនៅសាខាឬការិយាល័យដែលត្រូវបានបិទនោះ ព្រោះជាការអនុវត្តទៅតាម​វិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការបិទខ្ទប់នេះ។

ការណែនាំនេះបានធ្វើឡើងក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បាន​សម្រេចបិទភូមិនិងសង្កាត់មួយចំនួនដែលស្ថិតនៅក្នុងខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ក្រោយរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនករណីនៅក្នុងភូមិសាស្ត្រទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ