គ.ជ.ប​ លើក​ពេល​បោះឆ្នោត​សាកល្បង​​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​ឆ្នាំ​២០២១​ ដោយ​សារ​បញ្ហា​កូវីដ

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលើកពេលអនុវត្តដំណើរការ​នៃ​ការបោះឆ្នោតសាកល្បង សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺ​កូវីដ-១៩ នៅតែបន្តវាយលុកកាន់តែធ្ងន់ធ្ងរ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងនៅថ្ងៃនេះថា តាមគម្រោងការបោះឆ្នោតសាកល្បងសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ នៅទូទាំង២៥រាជធានី-ខេត្ត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។

ប៉ុន្តែ គ.ជ.ប បញ្ជាក់ថា ការបោះឆ្នោតសាកល្បង​នោះនឹងត្រូវលើកពេលវិញ ដោយសារស្ថានភាពកូវីដ-១៩ នាពេលបច្ចុប្បន្ននេះកាន់តែមានសភាព​ធ្ងន់ធ្ងរឡើងៗ។

សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថា កាលបរិច្ឆេទនៃការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ នឹងត្រូវកំណត់ជាថ្មី តាមលទ្ធភាពដែល គ.ជ.ប អាចធ្វើបាន បន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុងដោយរាជរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ