ធនាគារ​​ជាតិ​​បន្ត​​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឱ្យ​ទូទាត់​ប្រាក់​តាម​អេឡិច​ត្រូនិច​

បុរសម្នាក់អូសរទេះដើរទិញទំនិញនៅផ្សារទំនើបអ៊ីអន សាខាសែនសុខ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ (ហង់​ សុខហុង)

ធនាគារជាតិនៃកម្ពុជា បន្តលើកទឹកចិត្តដល់​ប្រជាពលរដ្ឋទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដោយ​កាត់បន្ថយ​ការ​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​ ដើម្បីចូលរួមទប់ស្កាត់ការឆ្លង​​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។

សេចក្ដីជូនដំណឹងរបស់​ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២០ ខែមេសា បានលើកឡើងថា ធនាគារ​នេះកំពុង​បន្តអនុវត្តវិធានការការ​ពារ​ហានិភ័យដែលអាចកើតឡើងជាយថាហេតុដោយសារការ​ប្រើ​ប្រាស់​​ក្រដាសប្រាក់ តាមរយៈការសម្លាប់មេរោគនៅលើក្រដាសប្រាក់​ដែល​​ចូល​ទៅធនាគារ និងបញ្ចេញក្រដាសប្រាក់​ដែលសម្លាប់មេរោគរួចទៅក្នុ​ងទីផ្សារ​វិញ ដើម្បី​ចូល​រួមបង្ការនិងទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ-១៩​។

ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យកាត់​បន្ថយ​ការប្រើប្រាស់ក្រដាសប្រាក់​ ក៏ដូចជាការចេញមូលប្បទានបត្រសម្រាប់​ធ្វើការទូទាត់នានា ដោយ​ជំនួស​មកវិញនូវការប្រើប្រាស់ការទូទាត់ដោយប្រព័ន្ធអេឡិចត្រូនិចតាមលទ្ធភាពដែល​អាច​ធ្វើបានវិញ។

ធនាគារនេះបញ្ជាក់ថា៖ «ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិច ដូច​ជា សេវា​ធនាគារ​តាម​កម្ម​វិធី​ទូរ​សព្ទ​ចល័ត ក៏​ដូចជាកម្មវិធីបាគង ​ដែលជាប្រព័ន្ធ​ទូទាត់​បែប​ទំនើប​ថ្មី​មួយ នឹង​ផ្ដល់​សុវត្ថិ​ភាព​ខ្ពស់ ភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិចផងដែរ»។    

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ