គណៈ​កម្មការ​ចំពោះ​កិច្ច​ សុំ​ការ​យោគយល់​រឿង​រអាក់​រអួល QR Code​ ចាក់​​​​វ៉ាក់​សាំង​​កូវីដ-១៩

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណ​ឌីន ថ្លែងក្នុងកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ ​ជុំវិញ​ការរអាក់​រអួល​នៃប្រព័ន្ធ​ស្កេន QR Code ដើម្បីស្វែងរកទិន្នន័យនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រោយ​ពីប្រព័ន្ធនេះត្រូវបាន Hack ពីជនអនាមិក។​

ប្រធាន​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា គណៈកម្មការបានទទួលយក​ប្រព័ន្ធ​ស្កេន QR Code ដើម្បីស្វែងរកទិន្នន័យនៃការចាក់វ៉ាក់សាំងការ​​ពារជំងឺកូវីដ-១៩ មកដំណើរការ កាលពីយប់ថ្ងៃទី៣១ ខែមីនា ហើយ​ត្រូវបានធ្វើយុទ្ធនាការថ្ងៃទី១ ខែមេសាមក ដោយ​ប្រើប្រាស់​បណ្តើរនិងដោះស្រាយ​បញ្ហាជាច្រើនបណ្តើរ ខណៈប្រព័ន្ធនេះក៏មានការលួច Hack ពីជនអានាមិកផងដែរ។

ករណីនេះ លោកស្រីថ្លែងថា៖ «សូមអធ្យាស្រ័យនូវភាពរអាក់រអួលទាំងនេះ តែ គ.វ.ក-១៩  [គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ​-១៩]​ បាននិងកំពុងខិតខំប្រឹងប្រែងធ្វើ តែតម្រូវពេលវេលាយូរបន្តិចដើម្បីដោះស្រាយភាពសាំញ៉ាំមួយចំនួនធំនេះ តែក៏បានរិះរកមធ្យោ​បាយ​ដើម្បី​បាន​ប្រើ [ប្រព័ន្ធ QR Code] ជាបណ្តោះអាសន្ន​សិន ទោះជាមានភាព​គាំងខ្លះ ដើរខ្លះក៏ដោយ តែ​យើង​នៅតែរកវិធីដោះស្រាយជាបន្តបន្ទាប់»។ 

បើតាមលោកស្រី ឱ វណ្ណឌីន ការដោះស្រាយប្រព័ន្ធ QR Code នេះ អាចនឹងត្រូវប្រើរយៈពេលយូរ ហើយ​​ក្រុមការងារកំពុង​រក​មធ្យោបាយផ្សេងដើម្បីបានប្រើប្រាស់ប្រព័ន្ធនេះជា​បណ្ដោះ​អាសន្ន ខណៈប្រព័ន្ធថ្មីមួយទៀតនឹងអាចរៀបចំដំណើរការក្នុងពេលខាងមុខជំនួសឱ្យប្រព័ន្ធកំពុងប្រើបច្ចុប្បន្ននេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ