រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បន្ត​សុពល​ភាព​លិខិត​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទ​ខ្ទប់​

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អាជ្ញាធរ​បន្តផ្តល់​សុពលភាពលិខិតអនុញ្ញាតធ្វើដំណើរក្នុងតំបន់បិទខ្ទប់នៃភូមិសាស្រ្តរាជធានី​ភ្នំពេញ រហូត​ដល់ថ្ងៃ​ពុធសប្តាហ៍ក្រោយ។

សេចក្តីជូនដំណឹងរបស់​រដ្ឋបាលរាជធានីភ្នំពេញ ចុះ​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២១ បានលើកឡើងថា ការបន្តសុពលភាពនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល​បន្ត​ការ​បិទ​ខ្ទប់​ភូមិ​សាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ​ខេត្តកណ្ដាល រយៈពេល៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តសុពលភាពលើលិខិតអនុញ្ញាតធ្វើដំណើរ​ក្នុងតំបន់​បិទខ្ទប់​ រហូតដល់ថ្ងៃទី០៥ ខែឧសភា ដល់​​ក្រុ​ម​ហ៊ុននិងម្ចាស់អាជីវកម្មទាំងឡាយដែលបានទទួលលិខិតអនុញ្ញាតធ្វើដំណើរឬធ្វើចរាចរណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤​។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំឱ្យម្ចាស់អាជីវកម្មទាំងឡាយ ត្រូវស្នើសុំទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ ឬនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីចេញលិខិតបញ្ជាក់ក្នុងការធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ