សមាគម​ហិរញ្ញ​វត្ថុ​កម្ពុជា​ ប្រាប់​​​ពលរដ្ឋ​​ប្រយ័ត្ន​ករណី​ឆបោក​ឱ្យ​​បង់​ប្រាក់​​​ដើម្បី​​បាន​​​ការ​​​បញ្ចុះ​​​អត្រា​​ការ​​​​ប្រាក់​

បុរសម្នាក់កំពុងនិយាយទូរសព្ទ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន​ករណីមានជនខិលខូចមួយចំនួនបាន​ទូរសព្ទទៅអតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដោយ​តម្រូវ​បង់ប្រាក់តាមប្រពន្ធផ្ទេរប្រាក់នានា ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់ ការ​ផ្អាក​បង់​សង​មួយ​រយ​ៈពេល ការរៀបចំឥណទានឡើងវិញ ឬការផ្តល់ជូនផ្សេង​ៗទៀត​ ជាដើម។

សេចក្ដីជូនដំណឹង​របស់​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយ​​កាលពីថ្ងៃម្សិលមិញ បានលើកឡើងថា ដើម្បី​ចៀស​វាង​ការ​ចាញ់​បោក​ជន​ខិល​ខូច​ទាំង​នេះ សមាគម​លើកទឹកចិត្ត​ដល់​អតិថិជននិង​សាធារណជនធ្វើការ​បង់​​ប្រាក់​តាម​លេខ​ទូរសព្ទ​របស់​មន្រ្តី​ឥណទានដែលមានភ្ជាប់​ក្នុងតារាងបង់ប្រាក់ ឬតាមរយៈការិយាល័យ​​គ្រឹះស្ថាន​ដែលនៅជិតខ្លួនវិញ។

សមាគមនេះបន្តថា អតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក៏​អាចទូ​ទាត់សងប្រាក់កម្ចីតាម​រយៈ​ប្រព័ន្ធ​ធនាគារ​ចល័ត (Mobile Banking) ឬ​តាម​រយៈម៉ាស៊ីន​ដាក់​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ​របស់​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ ដើម្បី​ធានា​បាននូវសុវត្ថិភាពខ្ពស់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ