អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​កើ​ន​ជាង​២​ម៉ឺន​នាក់​ ក្នុង​នោះ​មាន​​អ្នក​ស្លាប់​ជាង​១៣០​នាក់​

សាលាបឋមសិក្សាភ្នំពេញថ្មី ត្រូវបានកំណត់ជាទីតាំងចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ (ហង់ សុខហុង)

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ កើនដល់ជាង២០ ០០០​នាក់ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ក្នុងនោះមានអ្នកស្លាប់ជាង១៣០នាក់ និងករណីជាសះស្បើយជាង៨ ០០០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២១ បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ គិតចាប់តាំងពីកម្ពុជាបានរកឃើញករណីឆ្លងដំបូងកាលពីចុងខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃម្សិលមិញ បាន​កើនដល់២០ ២២៣នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន១៣១នាក់​ និងអ្នកជាសះស្បើយសរុបចំនួន៨ ១៧០នាក់។

ដោយឡែក អ្នកឆ្លងថ្មីនៅថ្ងៃម្សិលមិញ ក្រសួងថាមាន​ចំនួន៤៨០នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន១០នាក់ ខណៈអ្នកស្លាប់ថ្មីមាន​ចំនួន៥នាក់។

យោងតាមទំព័រហ្វេសប៊ុកអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឱ្យដឹងដែរ​ថា មានភូមិចំនួន១៦ នៅខណ្ឌចំនួន១១ក្នុងចំណោម១៤ខណ្ឌ​​ក្នុងរាជធានីភ្នំពេញ មានករណីឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏អំពាវនាវឱ្យពលរដ្ឋដែលរស់នៅក្នុងភូមិទាំងនោះ ត្រូវយកចិត្តទុកដាក់និងតាមដានសុខភាពរបស់ខ្លួន ហើយប្រសិនបើមានករណីសង្ស័យ ត្រូវធ្វើការពិគ្រោះយោបល់ជាមួយមន្ត្រីសុខាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ