ធនាគារ​ជាតិ​នៃ​កម្ពុជា​ ស្នើ​​ដល់​គ្រឹះ​ស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ​បន្ត​អនុ​គ្រោះ​ដល់​អតិ​ថិជន​

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវមួយកន្លែង ទល់មុខនឹងធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន ស្ថិតក្នុងក្រុងភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ធនាគារជាតិនៃកម្ពុជា បន្តលើកទឹកចិត្តដល់គ្រឹះស្ថាន​ធនាគារនិង​ហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពអនុគ្រោះ និងបន្ធូរបន្ថយ ​ឬលើកលែងការពិន័យតាមស្ថានភាពជាក់ស្តែងដល់អតិថិជនរបស់ខ្លួន ខណៈការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមិនទាន់ថមថយ។

សេចក្តីជូនដំណឹងស្តីពី «វិធានការអនុគ្រោះដំណាក់កាលទី៣ របស់ធនាគារជាតិនៃកម្ពុជា» ចុះថ្ងៃ​ទី២១ ខែឧសភា ឆ្នាំ២០២១ និងបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ បាន​លើកឡើងថា កន្លងមក ធនាគារជាតិបាន​ដាក់ចេញនូវវិធានការ​អនុគ្រោះជាបន្តបន្ទាប់ ដើម្បីចូលរួមគាំទ្រគោលនយោបាយរដ្ឋបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនិងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

សេចក្តីជូនដំណឹងដដែលបន្តថា ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស​​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធនាគារជាតិនៃកម្ពុជា បានសម្រេចបន្តវិធានការ​អនុគ្រោះជាបន្តទៀត ក្នុងនោះ  អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តធ្វើឥណទានរៀបចំឡើងវិញ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ​ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការកំណត់​របស់​រដ្ឋាភិបាលឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចធ្វើ​ឥណទាន​រៀបចំឡើងវិញលើសពី៣ដងក្នុងអំឡុងពេលអនុគ្រោះនេះ។

សេចក្តីជូនដំណឹងបានបន្ថែមថា៖ «បន្តលើកទឹកចិត្តឱ្យ​គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយ ឬលើកលែងការយកសោហ៊ុយឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន»។

ក្រៅពីនោះ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា ធនាគារក៏នឹងរក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា ៧% ដដែល រហូតដល់មានការជូនដំណឹងជាថ្មីផងដែរ៕

អត្ថបទទាក់ទង

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សង្គម​ស៊ីវិល​ថា​ជីវភាព​ពល​រដ្ឋ​​នឹង​បន្ត​ធ្លាក់​ចុះ​ បើ​រដ្ឋា​ភិបាល​មិន​ទាមទារ​ត្រឡប់​មក​វិញ​នូវ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ មកទទួលការចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋា​ភិបាល​កាត់​បន្ថយ​​ចំណាយ​​មិន​ចាំ​បាច់​ ​ដើម្បី​បង្វែរ​ថវិកា​មក​ជួយ​លើ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ