អ្នក​​​​ជំងឺ​​​​​៣​​​​នាក់​​​​ទៀត​ស្លាប់​​​​ដោយ​​​​សារ​​​​ជំងឺ​​​​កូវីដ-១៩​​​​​ និង​​​​ឆ្លង​​​​​ថ្មី​​​ជាង​​៥៥០​​​​​នាក់​​​​​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល រកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣នាក់បន្ថែមទៀត ដែលនាំឱ្យអ្នកស្លាប់កើនឡើងដល់១៧៩នាក់ ខណៈចំនួនអ្នកឆ្លងថ្មីចំនួនជាង៥៥០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា កម្ពុជារកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មី ចំនួន៣នាក់ ខណៈអ្នកឆ្លងថ្មីមានចំនួន៥៥៦នាក់ និងករណីព្យាបាលជាសះស្បើយចំនួន៦៥៨នាក់។

គិតត្រឹមព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន២៥ ៧៦១នាក់ និងបណ្តាលឱ្យមានអ្នក​ស្លាប់ចំនួន១៧៩នាក់។ ដោយឡែក អ្នកជំងឺដែលព្យាបាលជាសះស្បើយសរុបចំនួន១៨ ៣៥៩នាក់ និងករណីនាំចូលពីក្រៅប្រទេសមានចំនួន៧០១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ