អ្នក​ជំងឺ​៦​នាក់​បន្ថែម​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​ ខណៈ​អ្នក​ឆ្លង​ថ្មី​មាន​ជិត​៩០០​នាក់​

បុគ្គលិកសុខាភិបាលយកសំណាកពលរដ្ឋដើម្បីតេស្តកូវីដ-១៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ស្រី សុភ័ក្រ្ត)

អ្នកជំងឺ៦នាក់បន្ថែមទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងដល់ជាង២៤០នាក់ ស្របពេលអ្នកឆ្លងថ្មីមានជិត៩០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៣៣ ០០០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន៦នាក់ និងករណីឆ្លងថ្មីមានចំនួន៨៨៦នាក់ ខណៈអ្នកជាសះស្បើយថ្មី​មានចំនួន៧៨១នាក់។

បើតាមតួលេខពីក្រសួងសុខាភិបាល គិតត្រឹមព្រឹក​​ថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៣៣ ០៧៥​នាក់ ក្នុងនោះ​ អ្នកជំងឺជាសះស្បើយសរុបមា​ន​ចំនួន២៥ ៥៤៤នាក់ ព្រមទាំងចំនួនអ្នកស្លាប់សរុប២៤២នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៩៩៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ