អ្នកជំងឺ១៥នាក់ទៀតបានស្លាប់ដោយវីរុសកូវីដ-១៩ក្នុងមួយថ្ងៃ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣៣០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង៤០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៣៨ ០០០នាក់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ មានចំនួន១៥នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៤៦៨នាក់ ស្របពេលអ្នកជាសះស្បើយថ្មីមានចំនួន៤៦៨នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣៨ ៤២៧នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមានចំនួន៣១ ៨៥៨នាក់ និងអ្នកស្លាប់សរុប៣៣៥នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ៣៧២នាក់៕