កម្ពុជា​ប្រាប់​ពលរដ្ឋខ្មែរ​ម៉ាឡេស៊ី កុំទាន់​ត្រឡប់​មក​កម្ពុជា ខ្លាចនាំ​មក​ជា​មួយ​នូវ​ជំងឺកូវីដ-១៩​បំប្លែង​​ខ្លួន​ថ្មី

ពលរដ្ឋ​កម្ពុជា​ដែល​មក​រស់នៅ​និង​ធ្វេី​ការ​ដោយ​ខុសច្បាប់​ចំនួន២២នាក់​និង​កុមារ៣នាក់ បាន​មកដល់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើង​យន្តហោះ​លេខ SQ5008 នៅ​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលា​ម៉ោង០៥និង៣៥នាទី​ល្ងាច ក្រោយ​មានការ​សម្របសម្រួល​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី។ (​ហ្វេសប៊ុក៖ Royal Embassy of Cambodia to Malaysia​)

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំប្រទេស​ម៉ាឡេស៊ី  អំពាវនាវដល់​ប្រជាពលរដ្ឋខ្មែរ​ដែល​ស្នា​ក់​នៅ​ប្រទេស​នេះ កុំទាន់​ត្រឡប់មកកម្ពុជា ព្រោះអាច​ប​ង្ក​ហានិភ័យ និងនាំយក​ជំងឺ​កូវីដ-១៩-បំប្លែងថ្មី Deta/DaaHis ចូល​កម្ពុជា​ថែម​ទៀត។

ក្នុង​សេចក្តីជូនដំណឹង​របស់​​ស្ថានឯកអគ្គរាជទូតកម្ពុជា នៅថ្ងៃទី៩ ខែ​កក្កដា ឱ្យ​​ដឹងថា ក្នុងកំឡុងពេលជាងមួយ​ខែ​កន្លង​ទៅនេះ ទាំង​នៅប្រទេសកម្ពុជា និងក្នុងប្រទេសម៉ាឡេស៊ី កំពុងមានហានិភ័យខ្ពស់ និងការកើនឡើងយ៉ាងឆាប់​រហ័ស​នៃការឆ្លងរីករាលដាលនៃជំងឺ​កូវីដ-១៩-បំប្លែងថ្មី Delta/ Delta Plus ។

ករណីនេះ ស្ថានឯកអគ្គរាជទូត​កម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី អំពាវនាវទៅពលករ/ពលការិនី សិស្សនិស្សិត ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅប្រទេសម៉ាឡេស៊ី កុំឱ្យធ្វើការបន្លាស់ទី ពីកន្លែងមួយទៅកាន់ទីកន្លែងមួយ ហើយ​ប្រសិនបើពុំមានការចាំបាច់ និងជៀសវាងការធ្វើដំណើរ​វិលត្រឡប់ទៅកម្ពុជា នៅក្នុងអំឡុងពេលនេះ ដែលអាចបង្ក​ហានិភ័យ និង​អាចនាំយកជំងឺ​កូវីដ-១៩-បំប្លែងថ្មី Deta/DaaHis ចូលកម្ពុជាថែមទៀត ។

បន្ថែមពីនេះ ស្ថានទូតកម្ពុជា ក៏បានអំពាវនាវឱ្យ​​ពលរដ្ឋ ចូលរួមចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ-១៩ ដែលផ្ដល់​ឱ្យដោយ​អាជ្ញាធរ​ម៉ាឡេស៊ីឱ្យបាន​គ្រប់ៗ​គ្នា ហើយត្រូវអនុវត្តន៍តាម​ការណែនាំរបស់ក្រសួងសុខាភិបាល​ប្រទេសម៉ាឡេស៊ី ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសវិធានការការពារនានារបស់អាជ្ញាធរម៉ាឡេស៊ី ដើម្បីជួយការពារសុវត្ថិភាព ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសៅរិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន ៥៩​ ៩៧៨នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុប​ចំនួន ៥១ ៦៦០នាក់ អ្នកស្លាប់សរុប ៨៨១​នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប ៤ ២៩៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ