មន្ត្រី​​ក្រសួង​អប់រំ​ ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​ក្រសួង​ឱ្យ​​បើក​សាលា​រៀន​​ឡើង​វិញ

បុរសពីរនាក់ជិះម៉ូតូពីមុខក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា ក្រសួងមួយនេះនៅ​ពុំទាន់អនុញ្ញាត​ឱ្យ​គ្រឹះស្ថាន​អប់រំ​ទាំងអស់​បើកដំណើរការឡើងវិញ​ដូចការ​​ផ្សព្វផ្សាយនៅក្នុង​​​​បណ្តាញ​សង្គម​នោះទេ។

មានការផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃទី១៣ ខែកក្ក​ដា ឆ្នាំ២០២១​ ថាក្រសួងអប់រំ យុវជន និងកីឡា នឹង​សម្រេចបើកសាលាឱ្យសិស្សចូលរៀនវិញ​នៅថ្ងៃទី១៩ ខែកក្ក​ដានេះ ហើយបានឱ្យសិស្សត្រៀមខ្លួនចូលរៀនសារ​ជាថ្មីផងដែរ។

តែយ៉ាងណា ​​អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានច្រានចោលព័ត៌មាន​នេះភ្លាម​ៗ​ ដោយថា ជា​​ព័ត៌មានមិនពិត។

ក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកដំណើរការសាលារដ្ឋនិងឯកជន​នៅទូទាំងប្រទេសកាលពីអំឡុង​ខែ​មីនា ឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺកូវីដ​-១៩​ បានផ្ទុះខ្លាំង​នៅក្នុងសហគមន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ