ក្រសួង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំនន់​ទឹក​លិច​វាល​ទំនាប​នៅ​​ជាប់​​ទន្លេ​​មេគង្គ​ប៉ែក​ខាង​លើ

លំនៅឋានពលរដ្ឋដែលកំពុងតែជន់លិចដោយជំនន់ទឹកភ្លៀង ស្ថិតឃុំ កាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តស្ទឹងត្រែង Stung Treng Provincial Administration)

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះស្ថានភាពទឹកទន្លេមេគង្គក្នុងរយៈពេលពី៣ទៅ៤ថ្ងៃខាងមុខ ដែលអាចជន់លិចដល់ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ។​

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី២៦ ខែ​កក្កដា បាន​បញ្ជាក់​ថា ក្នុងរយៈពេលកន្លង​មក កម្ពុជាបានទទួលរងព្យុះទី៧ ឈ្មោះ សេមប៉ាកា (CEMPAKA)​ និង​បណ្តា​ឥទ្ធិពល​នៃ​ព្យុះផ្សេងៗទៀ​ត ដែលធ្វើឱ្យមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បណ្តាល​ឱ្យ​មាន​ភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។

ក្រសួងដដែលបន្តថា ស្ថានភាព​បែបនេះបានធ្វើឱ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹ​ងបន្តឡើង​ក្នុង​រយៈ​ពេល​ពី៣ទៅ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឱ្យជន់លិចតំបន់ទំនាប​អ​ម​សងខាង​​មាត់​ទន្លេ​មេគង្គ​លើ នៅ​ខេត្ត​ស្ទឹង​ត្រែង ក្រចេះ​ កំពង់ចាម និងខេត្តត្បូងឃ្មុំ។​​ ​តែក្រសួងថា ការហក់ឡើងនេះមិនទាន់ដល់កម្រិត​កម្ពស់​ដែលត្រូវឱ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ។

ករណីនេះ ក្រសួងអំពាវនាវឱ្យអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេមេគង្គនិងតំបន់ទំនាបនានា រួសរាន់ប្រមូលកសិផលឱ្យទាន់ពេល និងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ