ក្រសួង​រក​ឃើញ​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី​ប្រភេទ Delta លើ​ពលរដ្ឋ​ចំនួន​៦៧​ករណី​បន្ថែម​ទៀត​

ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលើកទី២ ដូសទី២ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ)

ក្រសួងសុខាភិបាលបានរកឃើញវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ «Delta» លើពលរដ្ឋចំនួន៦៧ករណី​បន្ថែម​ទៀត ដែល​ធ្វើឱ្យចំនួនអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មី កើនដល់ជាង៣០០នាក់។ 

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា រយៈពេល២ថ្ងៃចុងក្រោយនេះ​ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែសីហា​ ​ក្រសួងបាន​​​រកឃើញ​អ្នក​ឆ្លង​​ជំងឺកូវីដ-១៩បំប្លែងថ្មី Delta ចំនួន៦៧​នាក់បន្ថែមទៀត​។

ក្រសួងបញ្ជាក់ថា មនុស្សទាំង៦៧នាក់ដែលវិជ្ជមានកូវីដ-១៩បំប្លែងថ្មីនោះ រួមមាន​​ អ្នកដំណើរ​ពី​បរទេស​តាមជើងហោះហើរចំនួន៣១​នាក់ ដែលបានធ្វើដំណើរមកដល់កម្ពុជា​កាល​ពីថ្ងៃទី០៤ ខែសីហា និងអាជីវករលក់នំបញ្ចុកស្រុះម្នាក់​នៅផ្សារតូចទួល​សង្កែ រាជធានីភ្នំពេញ។  

ចំណែកនៅថ្ងៃទី០៥ ខែសីហា ក្រសួងបានរកឃើញករណីឆ្លងវីរុស​ប្រភេទថ្មីនេះទៅ​លើអ្ន​កដំណើរមក​ពីប​រទេសតាមជើងហោះហើរ ចំនួន២នាក់ ហើយប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ចំនួន២៤​នាក់ រួមទាំងពលករដែលត្រឡប់មកពីថៃចំនួន៩នាក់ផង​ដែរ។

បើតាមរបាយការណ៍ក្រសួងសុខាភិបាល គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទ ដែលតា (Delta) ដែលមានប្រភពចេញពីប្រទេសឥណ្ឌា នៅលើពលករត្រឡប់ពីថៃ អ្នកដំណើរមកតាមជើងហោះហើរ ​និង​បុគ្គលិក​សុខាភិ​បាល រួមទាំង​អ្នកភូមិ​នៅក្នុងសហគមន៍ សរុប​ចំនួន៣២៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ